គែរ/យេរ៉ូសាឡឹម៖ កាលពីថ្ងៃសៅរ៍ បទឈប់បាញ់ នៅតំបន់ហ្គាហ្សា និងអ្នកចរចាចំណាប់ខ្មាំង បានពិភាក្សាលើ សំណើសម្របសម្រួលថ្មីនៅទីក្រុងគែរ ដោយស្វែង រកការបំពាញគម្លាតរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ខណៈដែលអង្គការសហប្រជាជាតិ បានរាយការណ៍ពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ ដោយកង្វះអាហារូបត្ថម្ភកើនឡើង និងជំងឺគ្រុនស្វិតដៃជើងត្រូវបានរកឃើញផងដែរ ។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ការវាយប្រហារដោយយោធាអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាបានសម្លាប់មនុស្សអស់ចំនួន៥០នាក់ ។ ពួកគេក៏បានឲ្យដឹងផងដែរថាជនរងគ្រោះនៃអរិភាពក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះនៅតែដេកនៅលើផ្លូវដែលការប្រយុទ្ធនៅតែបន្ត ឬនៅជាប់ខាងក្រោមគំនរបាក់បែក ។
យោងតាមប្រភពសន្តិសុខអេហ្ស៊ីប បានឲ្យដឹងថា គណៈប្រតិភូក្រុមហាម៉ាស់ បានមកដល់កាលពីថ្ងៃសៅរ៍ ដើម្បីខិតកាន់តែជិតដល់ដៃ ដើម្បីពិនិត្យមើលឡើងវិញ នូវសំណើទាំងឡាយណា ដែលលេចចេញនៅក្នុងកិច្ចចរចា ដ៏សំខាន់រវាងអ៊ីស្រាអ៊ែល និងប្រទេសសម្របសម្រួលអេហ្ស៊ីប ប្រទេសកាតា និងសហរដ្ឋអាមេរិក ។
លោកនាយករដ្ឋមន្ត្រីប្រទេសកាតា Sheikh Mohammed bin Abdulrahman Al Thani ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំចចារនេះដែរ ។
គិតរហូតមកដល់ពេលនេះ កិច្ចចរចារបានជាប់គាំងជាច្រើនខែ ដែលបានបរាជ័យក្នុងការបង្កើត របកគំហើញមួយ ដើម្បីបញ្ចប់យុទ្ធនាការយោធា ដ៏បំផ្លិចបំផ្លាញ របស់អ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សា ឬដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ ដែលត្រូវបានចាប់ខ្លួន ដោយក្រុមហាម៉ាស់នៅក្នុង ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធដែលបាន បង្កឱ្យមានសង្រ្គាមកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា