ព័ត៌មានអន្តរជាតិ

Update៖ លោក Zelenskyy កោតសរសើរទៅលើ “ដ្រូនបំពាក់មីស៊ីល” ដែលទើបបង្កើតថ្មី និងម៉ាក់ងាយដល់លោក ពូទីន ថា ជាមនុស្សចាស់ជរាមានជំងឺ

CNN

គៀវ៖ កាលពីថ្ងៃសៅរ៍ លោក Volodymyr Zelenskyy ប្រធានាធិបតី បានកើតសរសើរទៅលើ “ដ្រូនបំពាក់មីស៊ីល” របស់អ៊ុយក្រែនដែល ទើបបង្កើតថ្មី ដែលគាត់បានថ្លែងថានឹងធ្វើសង្រ្គាមតបតទៅនឹងរុស្ស៊ីវិញ ហើយបានមើលងាយលោក វ្ល៉ាឌីមៀ ពូទី ដែលជាប្រធានាធិបតីរបស់រុស្ស៊ីថា ជា “មនុស្សវ័យចំណាស់ ហើយមានជំងឺ” ទៀតផង ។
នៅគ្រាដែលអ៊ុយក្រែនប្រារព្ធខួប៣៣ឆ្នាំ នៃឯករាជ្យភាពក្រោយសូវៀត លោក Zelenskyy បានថ្លែងថា អាវុធថ្មីឈ្មោះ Palianytsia គឺវាលឿន និងខ្លាំងជាងយន្តហោះ គ្មានមនុស្ស បើកដែលផលិតក្នុងស្រុកដែលក្រុង គៀវ ធ្លាប់ប្រើ ដើម្បីទប់ទល់នឹងរុស្ស៊ី ដោយវាយលុករោងចក្រចម្រាញ់ប្រេង និងអាកាសយានដ្ឋានយោធា ។

គាត់បានលើកឡើងថា “សត្រូវរបស់យើងនឹង … ដឹងពីវិធីរបស់អ៊ុយក្រែនដែលនេះជាការសងសឹក” ។

លោក Zelenskyy បានថ្លែងថា អាវុធប្រភេទថ្មី របស់អ៊ុយក្រែន ត្រូវបានប្រើប្រាស់ សម្រាប់ការវាយប្រហារ ដោយជោគជ័យលើគោលដៅ មួយនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែមិនបានលើកឡើងថា វានៅឯណានោះទេ ។

គាត់បានប្រើភាសាដោយម៉ាក់ងាយ ដែលបានពណ៌នា អំពីប្រធានាធិបតីរុស្ស៊ី វ័យ៧១ឆ្នាំ និងវោហាសាស្ត្រនុយក្លេអ៊ែរ ចេញពីទីក្រុងម៉ូស្គូ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top