បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ទីក្រុងគៀវបាននឹងកំពុងប្រើប្រាស់ ស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសកូតឌីវ័រ (Cote d’Ivoire)ដែលស្ថិតនៅភាគខាងលិច នៃតំបន់អាហ្វ្រិកធ្វើ ជាមជ្ឈមណ្ឌលគាំទ្រ ដល់ក្រុមសកម្មប្រយុទ្ធ Tuareg នៅក្នុងតំបន់ Sahel ។
ប្រទេសអ៊ុយក្រែន បានស្ថិត នៅចំកណ្តាលនៃព្យុះ នៃការចោទប្រកាន់ គ្នាបែបការទូត នៅក្នុងទ្វីបអាហ្រ្វិក ចាប់តាំងពីដើមខែសីហា នៅពេលដែលទាហាន ម៉ាលីរាប់សិបនាក់ និងអ្នកក្រុមអ្នកម៉ៅកាយោធារុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ របស់ពួកឧទ្ទាមនៅភាគខាងជើងប្រទេសម៉ាលី។
មន្ត្រីមួយចំនួននៅក្នុងទីក្រុងគៀវបានអះអាងដំបូងថា យុទ្ធជន Tuareg បានធ្វើការវាយប្រហារដោយជោគជ័យ របស់ពួកគេ ដោយសារព័ត៌មានពីសេវាចារកម្ម ដោយក្រុមយោធាអ៊ុយក្រែន ហៅកាត់ថា HUR ហើយបានព្រមានថា នឹងមានការវាយប្រហារ ជាច្រើនទៀតនឹងកើតឡើងដែលទោះជាយ៉ាងណា អ៊ុយក្រែនក្រោយមកបានបដិសេធថាមិនមានទំនាក់ទំនងជា មួយពួកសកម្មប្រយុទ្ធនោះទេ។
កាលពីថ្ងៃសុក្រ កាសែតម៉ាលី Bamada បាននិយាយថា ៖ ពាក្យចចាមអារ៉ាមកំពុងផ្សព្វផ្សាយ អំពីការស៊ើបអង្កេត ដែលអាចកើតមាន ដោយអាជ្ញាធរកូតឌីវ័រ ចំពោះការប្រព្រឹត្តរបស់ស្ថានទូត អ៊ុយក្រែននៅទីក្រុង Abidjan ដ៏ធំបំផុតរបស់ប្រទេសនេះ ។
របាយការណ៍ចេញពីប្រភពនេះ បានបន្តថាតាមច្រកចេញ ការស៊ើបអង្កេតគឺផ្តោត លើការជាប់ពាក់ព័ន្ធរបស់បេសកកម្មការទូតក្នុងការសម្របសម្រួល ការហ្វឹកហ្វឺនពួកបះបោរ និងការប្រើប្រាស់ស្ថានទូត សម្រាប់ដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកជាដើម៕
ប្រែសម្រួល៖ស៊ុនលី