ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ លើកឡើងថា អ៊ីស្រាអ៊ែល គួរណាស់តែងាកមក មើលកិច្ចព្រមពៀងបទ ឈប់បាញ់គ្នាឡើងវិញ

AFP

ហ្គាហ្សា ៖ កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់ បានលើកឡើងថា គណៈប្រតិភូរបស់ខ្លួនទាមទារ ឱ្យអ៊ីស្រាអ៊ែលត្រូវ ងាកមកមើលនូវអ្វីដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២ ខែកក្កដា ដោយផ្អែកលើអ្វីដែលមានចែង នៅក្នុងសុន្ទរកថា របស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

លោក Ezzat Al-Rashq សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូចរចារបស់ក្រុមហាម៉ាស់ បានចាកចេញពីទីក្រុង គែរកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីបានជួបជាមួយអ្នកសម្រុះ សម្រួលមកពីប្រទេសអេហ្ស៊ីប និង ប្រទេសកាតា ហើយបានស្តាប់ពីពួកគេអំពី លទ្ធផលនៃការចរចាបទឈប់ បាញ់នៅតំបន់ហ្គាហ្សា ។

ក្រុមនេះបានត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីអនុវត្តនូវអ្វី ដែលបានព្រមព្រៀង គ្នាពីមុនមក តាមរបៀបដែលសម្រេច បាននូវផលប្រយោជន៍ខ្ពស់បំផុតរបស់ប្រជាជននៅតំបន់ហ្គាហ្សា និងបញ្ឈប់ការឈ្លានពាន ប្រឆាំងនឹងពួកគេតទៅទៀត ។

គណៈប្រតិភូបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ណាមួយត្រូវតែរួមបញ្ចូលបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកខ្លួនទាំងស្រុង របស់អ៊ីស្រាអ៊ែល ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ការវិលត្រឡប់របស់អ្នកស្រុកហ្គាហ្សា ទៅកាន់ផ្ទះរបស់ពួកគេវិញ ការសង្គ្រោះ និងការស្តារឡើងវិញ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសចំណាប់ខ្មាំងជាច្រើននាក់ ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top