ព័ត៌មានអន្តរជាតិ

អង់គ្លេស អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់មជ្ឈិមបូព៌ា

ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានឲ្យដឹងថា ការកើនឡើងបន្ថែមទៀតនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា “ត្រូវតែត្រូវបានជៀសវាងគ្រប់ការចំណាយ” បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងលីបង់។

នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Lammy បានឲ្យដឹងថា លោកបានទូរស័ព្ទទៅរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល លោក Ron Dermer ហើយបានរំលឹកឡើងវិញនូវ “សារៈសំខាន់នៃការអត់ធ្មត់ តម្រូវការសម្រាប់បទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងទាំងអស់” ។

កាលពីថ្ងៃអាទិត្យផងដែរ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានឲ្យដឹងនៅថ្ងៃទី X ថា លោកបានជជែកជាមួយសមភាគីអ៊ីស្រាអែល លោក Yoav Gallant ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ព្រមបទឈប់បាញ់នៅតំបន់ហ្គាហ្សា” ។

លោក Healey បានសរសេរថា “ការថយចុះនៃការកើនឡើងនៃភាពតានតឹងនៅទូទាំងតំបន់មជ្ឈឹមបូព៌ា គឺមានសារៈសំខាន់ណាស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ចិនស៊ិនហួ។

កងកម្លាំងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡាហ៍ បានធ្វើការបាញ់ប្រហារគ្នាយ៉ាងសន្ធឹកសន្ធាប់នៅព្រឹកថ្ងៃអាទិត្យ តាមបណ្តោយព្រំដែនអ៊ីស្រាអែល និងលីបង់ ដែលជាការកត់សម្គាល់ការកើនឡើងនូវភាពតានតឹងគួរឱ្យកត់សម្គាល់នៅក្នុងជម្លោះដ៏យូរអង្វែងរបស់ពួកគេ៕

ប្រែសម្រួល៖ ឈូក បូរ៉ា

To Top