ព័ត៌មានអន្តរជាតិ

ទុរេននៅវៀតណាម លក់ចាក់គរពោរពាសពេញផ្លូវ តម្លៃត្រឹមតែ ១,២ដុល្លារ ក្នុងមួយគីឡូ

VN Express

បរទេស៖ អាជីវករលក់ទុរេនតាមចិញ្ចើមផ្លូវក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម គឺលក់ក្នុងតម្លៃថោកដល់ទៅ ៣០ ០០០ ដុង ស្មើនឹងប្រមាណ ១,២ ដុល្លារ សម្រាប់ផ្លែទុរេនមួយ ផ្លែទម្ងន់មួយគីឡូក្រាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីដើមសប្តាហ៍ នេះ នៅឯតូបមួយនៅផ្លូវ Nguyen Huu Canh សង្កាត់ Binh Thanh អតិថិជនម្នាក់បាននិយាយថា នាងបានទិញទុរេនពីរដើម កាលពីផ្លែកាលពី ដើមសប្តាហ៍នេះ បន្ទាប់ពីបានកត់សម្គាល់ពីតម្លៃទាបបំផុត។

ទុរេនមានតម្លៃពី ១៥០.០០០ ដុង ទៅ ២០០.០០០ ដុង ក្នុងមួយគីឡូក្រាមកាលពីប៉ុន្មានខែមុន។

បន្ទាប់ពីបានភ្លក់នៅនឹងកន្លែង នាងបានរកឃើញថា ទុរេនមានរសជាតិផ្អែម និងមានក្លិនក្រអូប ប៉ុន្តែមានគ្រាប់ធំ និងសាច់តិច។ ប៉ុន្តែនៅតាមតូបលក់ដូរជាច្រើននៅតាមដងផ្លូវទាំងនេះ ទុរេនតម្លៃទាបហាក់ដូចជាមិនទាក់ទាញ ហើយត្រូវបានគេដាក់នៅជ្រុងមួយ ។ នេះបើយោងតាមកាសែត Nguoi Lao Dong ។

ទុរេនមានទំហំតូច មានស្នាមប្រេះនៅលើសំបក ហើយត្រូវបានរុំជាប់គ្នាដោយកៅស៊ូ ដើម្បីការពារកុំឱ្យវាបែកចេញ។ ទន្ទឹមនឹងនោះ ទុរេនមិនខូច និងទុំមិនប្រេះ ត្រូវបានលក់ ក្នុងតម្លៃខ្ពស់ ហើយជាធម្មតាត្រូវបាន បង្ហាញនៅក្នុងផ្នែកដាច់ដោយឡែក ។ ប៉ុន្តែសូម្បីតែទុរេនដែលមាន គុណភាពល្អក៏ទទួល បានតិចជាងឆ្នាំមុនដែរ។

លោក Nguyen Van Linh អ្នកលក់ទុរេនតាមដងផ្លូវនៅសង្កាត់ Phu Nhuan ដែលបានលក់អស់ជិត ៤០០ គីឡូក្រាមក្នុងតម្លៃ ៦០.០០០ដុង ទៅ ៨៥.០០០ដុងក្នុងមួយគីឡូក្រាមកាលពីសប្តាហ៍មុនបាននិយាយថា តម្លៃគឺទាបជាង 30-35% បើធៀបនឹងឆ្នាំមុន។ «ឆ្នាំនេះ កសិករបាននាំ [ទុរេន] មកទីផ្សារកាន់តែច្រើន ដូច្នេះហើយតម្លៃកាន់តែសមរម្យ»៕ 
ប្រែសម្រួលៈ ណៃ តុលា

To Top