ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល កំពុងជាប់គាំង ទៅលើការអនុម័តច្បាប់ ថវិកាថ្មីរបស់រដ្ឋាភិបាល

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានជាប់គាំងលើការ ពិភាក្សាសំខាន់ៗ ស្តីពីថវិកាឆ្នាំ២០២៥ របស់ប្រទេសនេះ ចំពេលមានសង្រ្គាម ដែលកំពុងបន្ត នៅតំបន់ហ្គាហ្សា និងការកើនឡើងភាពតានតឹងជាមួយក្រុមហេសបូឡា។

យោងតាមគេហទំព័រដែលដកស្រង់ សម្តីមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល ជាទូទៅ ការរៀបចំថវិកាគឺកំពុងដំណើរ ការយ៉ាងល្អនៅក្នុងអំឡុងពេលនៃឆ្នាំនេះ ប៉ុន្តែស្ទើរតែគ្មានការពិភាក្សាសំខាន់ៗ ណាមួយបានកើតឡើង រហូតមកដល់ពេលនេះ។

សំណើថវិកាជាធម្មតាត្រូវបានព្រាង នៅដើមរដូវក្តៅ នាំយកទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅខែសីហា និងអនុម័តដោយសភា នៅចុងឆ្នាំនេះ។ ការខកខានមិនបានអនុម័តថវិកាត្រឹមថ្ងៃទី ៣១ខែមីនា ឆ្នាំ២០២៥នឹងនាំឱ្យ មានការរំលាយរដ្ឋាភិបាល និងការបោះឆ្នោតភ្លាមៗ។

ផ្ទាំងពាណិជ្ជកម្ម

លោក Netanyahu និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich ដែលតាមសេចក្តីរាយការណ៍ បានជួបជាមួយនាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុន សម្រាប់ការពិភាក្សាអំពីថវិកា មិនបានពន្យល់ពីការពន្យារពេលនេះទេ ។

មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់នៅការិយាល័យ របស់លោក Netanyahu បានប្រាប់ Bloomberg ថាផែនការចំណាយ និងហិរញ្ញប្បទាន អាចត្រូវបានអនុម័ត យ៉ាងងាយស្រួល ទោះបីជាពួកគេត្រូវ បានដាក់នៅមុខ គណៈរដ្ឋមន្ត្រីនៅចុង ខែតុលាក៏ដោយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top