ម៉ូស្គូ៖ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាស ថា គ្រាប់មីស៊ីលខ្នាតតូចថ្មីមួយស្ថិតក្រោមគម្រោង 22800 Amur ដែលត្រូវបានគេស្គាល់ថា ជា “Karakurt-Class””ត្រូវបានបញ្ជូនទៅកាន់កងទ័ពជើងទឹករបស់រុស្ស៊ី ។
ក្រសួងខាងលើនេះ បានរៀបចំពិធីដ៏ឧឡារិក នៃការទទួលយកកងទ័ពជើងទឹករុស្ស៊ី និងលើកទង់ជាតិ St. Andrew នៅលើនាវាដែលបានបំពាក់មីស៊ីលដែលត្រូវបានធ្វើឡើងនៅទីក្រុង Kaspiysk នៃសាធារណរដ្ឋ Dagestan ដោយមានវត្តមានរបស់អគ្គមេបញ្ជាការកងទ័ពជើងទឹក Alexander Moiseyev ផងដែរ ។
នាវាដែលទើបទទួលយកថ្មីនេះត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីលសម្រាប់នាវា Kalibr-NK។ ដូចដែល លោក Moiseyev បានធ្វើការកត់សម្គាល់នៅក្នុងពិធីនោះថា កប៉ាល់ នៃគម្រោង 22800 Amur ដែលរចនាដោយវិស្វករ នៃការិយាល័យរចនាសមុទ្រកណ្តាល Almaz បានបង្កប់នូវថាមពលនៃអាវុធឆក់ និងភាពធន់នៅក្នុងដែនសមុទ្រ ។
នាវាបំពាក់មីស៊ីល 22800 គឺជានាវាផ្ទុកប្រព័ន្ធមីស៊ីល ដែលអាចបាញ់បង្ហោះបញ្ឈរពីនាវា Kalibr ហើយនៅពេលអនាគត នឹងបំពាក់គ្រាប់មីស៊ីល Zirkon ដែលមានល្បឿនលឿនជាងសម្លេង ។ នាវាដែលមានទំហំតូច និងមានការផ្លាស់ទីរហ័ស ដែលអនុញ្ញាតឱ្យពួកគេធ្វើប្រតិបត្តិការនៅក្នុង តំបន់ជិតដែនសមុទ្រ និងឆ្លងកាត់ទំនាក់ទំនង តាមដងទន្លេមកក្នុង ដីគោកបានយ៉ាងងាយស្រួល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា