ញ៉ូដេលី៖ នាយកដ្ឋានឧតុនិយម ឥណ្ឌា ហៅកាត់ (IMD) បានដឲ្យដឹងកាលពីថ្ងៃចន្ទថា សាលាបឋមសិក្សាទាំងអស់ នៅទូទាំងរដ្ឋ Gujarat ដែលស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌា នឹងនៅតែបន្តបិទនៅថ្ងៃអង្គារនេះ ស្របពេលមានការ ប្រកាសអាសន្ន សញ្ញាពណ៌ក្រហមដែលភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង ។
គេបានដឹងថា ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយបានរំខានដល់ជីវិតរស់នៅជាធម្មតា នៅក្នុងផ្នែកជាច្រើន នៃរដ្ឋខាងលើនេះនៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។
ទីក្រុង Ahmedabad នៃរដ្ឋ Gujarat ស្ថិតក្នុងចំណោមតំបន់ ដែលរងគ្រោះខ្លាំងជាងគេ ។ នាយកដ្ឋានIMD បានចេញការប្រកាសអាសន្ន សញ្ញាពណ៌ក្រហមដែលភ្លៀង បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងស្រុកចំនួន ២៨នៅទូទាំងរដ្ឋខាងលើនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
