ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អំពាវនាវឱ្យ មានសាមគ្គីភាព របស់រដ្ឋមូស្លីម ប្រឆាំងនឹងឧក្រិដ្ឋកម្ម របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា

Xinhua

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវឱ្យរដ្ឋមូស្លីម ចាត់វិធានការរួមគ្នា ដើម្បីបង្ខំអ៊ីស្រាអែល ឱ្យបញ្ឈប់ឧក្រិដ្ឋកម្ម និងការប្រល័យពូជសាសន៍ របស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។

លោកបានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកាតា ដែលកំពុងបំពេញទស្សនកិច្ច និងរដ្ឋមន្ត្រីក្រសួងការបរទេស Sheikh Mohammed bin Abdulrahman Al Thani ក្នុងទីក្រុងតេអេរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យរបស់លោក។

លោក Pezeshkian បានលើកឡើងថា “រដ្ឋមូស្លីម និងប្រទេសទាំងអស់ ដែលប្តេជ្ញាចិត្ត ចំពោះច្បាប់អន្តរជាតិ និងក្របខ័ណ្ឌឈរជាមួយគ្នា ហើយតាមរយៈការចាត់វិធានការរួមគ្នា គ្រប់គ្រងដើម្បីបង្ខំអ្នកគាំទ្រ អ៊ីស្រាអែលឱ្យពង្រឹងវាឡើងវិញ និងបញ្ឈប់ឧក្រិដ្ឋកម្ម និងការប្រល័យ ពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា” ។

ដោយសាទរកិច្ចខិតខំប្រឹងប្រែងរបស់កាតា ក្នុងការសម្រេច បានបទឈប់បាញ់នៅហ្គាហ្សា លោកបានលើកឡើងថា ខណៈពេលដែលបទប្បញ្ញត្តិអន្តរជាតិស្របច្បាប់ទាំងអស់ត្រូវបានរំលោភបំពានឥតឈប់ឈរនៅក្នុងតំបន់ហ្គាហ្សា ប្រទេសដែល “ទាមទារឱ្យមានការតស៊ូមតិសិទ្ធិមនុស្ស” បានជ្រើសរើសរក្សា ភាពស្ងៀមស្ងាត់ ចំពោះមុខឧក្រិដ្ឋកម្ម ហើយថែមទាំងបានគាំទ្រផងដែរ ដល់អ្នកដែលប្រព្រឹត្តអំពើហឹង្សា។

ភាពតានតឹងនៅក្នុងតំបន់ ត្រូវបានកើនឡើងនាពេលថ្មីៗនេះ ខណៈដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត បានប្តេជ្ញាសងសឹក ចំពោះការសម្លាប់ មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh និងមេបញ្ជាការយោធារបស់ក្រុមហេសបូឡាលោក Fouad Shokor កាលពីខែមុន។

លោក Haniyeh ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមពិធីស្បថ ចូលកាន់តំណែង របស់លោក Pezeshkian ត្រូវបានសម្លាប់នៅថ្ងៃទី៣១ ខែកក្កដា រួមជាមួយអង្គរក្ស របស់លោកនៅពេល ដែលគេហដ្ឋានរបស់ពួកគេក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ មួយថ្ងៃបន្ទាប់ពីការស្លាប់របស់លោក Shokor នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើទីក្រុងបេរូត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top