បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT មេបញ្ជាការរុស្ស៊ី ដែលទទួលខុសត្រូវ លើការការពារប្រឆាំង នឹងអាវុធប្រល័យ លោកបានអះអាងកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនត្រូវបានកំណត់ថា នឹងបង្កើនការប្រើប្រាស់អាវុធគីមី តាមរយៈការធ្វើឱ្យគ្រាប់កាំភ្លើងពិសេស ទាំងនោះអាចប្រើប្រាស់ត្រូវគ្នាជាមួយនឹង ប្រព័ន្ធកាំភ្លើងធំដែលបរិច្ចាគដោយលោកខាងលិច។
ការលើកឡើងដែលធ្វើដោយ ឧត្តមសេនីយ Igor Kirillovក្នុងពេលដែលលោក កំពុងធ្វើបទបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ អំពីការងារដែលបានធ្វើដោយផ្នែករបស់គាត់នៅក្នុងបរិបទនៃជម្លោះអ៊ុយក្រែន។ លោកបាននិយាយថា កងទ័ពរបស់ក្រុងគៀវនៅតែជាការគំរាមកំហែងក្នុងលក្ខខណ្ឌ នៃការរំលោភលើអនុសញ្ញាអាវុធគីមី (CWC)នៅឡើយមកទល់នឹងពេលនេះ។
លោកបានមានប្រសាសន៍ថា ៖ ការស៊ើបការណ៍សម្ងាត់ បានរកឃើញថា ទាហានអ៊ុយក្រែនកំពុងរៀបចំ គ្រាប់ផ្លោងដែលមានសារជាតិគីមី ដែលត្រូវគ្នានឹងប្រព័ន្ធកាំភ្លើងធំ ដែលផលិតដោយលោកខាងលិចនិង ដោយលើកឡើងអំពីឯកសារយោធាដែលបានរកឃើញពីទីតាំងអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនផងដែរ។
មន្ត្រីយោធាជាន់ខ្ពស់រូបនេះក៏បានចែករំលែកទំព័រជាច្រើនពីសៀវភៅណែនាំ របស់អ៊ុយក្រែនស្តីពីការប្រើប្រាស់អាវុធ M109 ស្វ័យប្រវត្តិជាមួយនឹងទំហំគ្រាប់ 155mm ដែលរចនាដោយសហរដ្ឋអាមេរិក នៅក្នុងការក្រដាសឯកសារទំហំ A3GN និង A4 ។ សៀវភៅណែនាំទាំងនោះ រួមមានទាំងការណែនាំអំពីរបៀបបែងចែក និងដោះស្រាយគ្រាប់បែក ជាមួយនឹងបន្ទុកគីមីផងដែរ។
លោក Kirillov ក៏បានអះអាងដែរថា អ្នកជំនាញអាវុធគីមីរុស្ស៊ីបានកំណត់ករណីជាក់ស្តែងជាង ៤០០មកហើយ នៃអាវុធហាមឃាត់ ដែលត្រូវបានប្រើប្រាស់ ក្នុងអំឡុងពេលជម្លោះ៕
ប្រែសម្រួល៖ស៊ុនលី