ព័ត៌មានអន្តរជាតិ

មេបញ្ជាការអ៊ុយក្រែន កំពូលម្នាក់អះអាងថា បានបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងទីតាំងដ៏សំខាន់ក្នុងតំបន់ Kursk

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការលុកលុយរបស់អ៊ុយក្រែន នៅក្នុងតំបន់ Kursk  គឺជាល្បែងភ្នាល់ខ្ពស់ ក្នុងគោលបំណងបង្ខំ ឱ្យរុស្ស៊ីបង្វែរកងទ័ពចេញ ពីទីតាំងសំខាន់នៃជួរមុខ ប៉ុន្តែទីក្រុងម៉ូស្គូមិនបានធ្លាក់ចូលក្នុងនុយនេះទេ។

ការលើកឡើងដែលធ្វើដោយមេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោកវរសេនីយ៍ឯក Aleksandr Syrsky។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងគៀវកាលពីថ្ងៃអង្គារថា ភារកិច្ចមួយក្នុងចំណោមភារកិច្ច នៃប្រតិបត្តិការវាយលុកក្នុងទិសដៅ Kursk គឺដើម្បីបង្វែរកងកម្លាំងសត្រូវសំខាន់ៗពីទិសដៅផ្សេងទៀត ជាដំបូង និងសំខាន់បំផុត ទិសដៅ Pokrovsk និង Kurakhovskជាដើម។

លោកបានបន្តទៀតថា៖ ពិតណាស់ ខ្មាំងសត្រូវរបស់យើង បានយល់អំពីរឿងនេះយ៉ាងច្បាស់ ដូច្នេះវាបន្តផ្តោតលើការ ខិតខំប្រឹងប្រែង ចម្បងរបស់ខ្លួនលើទិសដៅ Pokrovsk ដែលអង្គភាពត្រៀមខ្លួន ប្រយុទ្ធភាគច្រើនត្រូវបានប្រមូលផ្តុំ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពអនាមិក បានប្រាប់ The Economist ថាលោក Syrsky ស្ថិតក្នុងស្ថានភាព នៃការបណ្តេញចេញនៅដើមខែសីហាមកម្ល៉េះ ហើយបានបញ្ជាឱ្យប្រតិបត្តិការ Kursk ទាំងភាពអស់សង្ឃឹមផង។

យោងតាមតួលេខចុងក្រោយ របស់ក្រសួងការពារជាតិរុស្ស៊ី ការលុកលុយ ដោយអ៊ុយក្រែន បានធ្វើឱ្យអ៊ុយក្រែន ខ្លួននឹងខាតបង់យោធា ជាង ៦.៦០០ នាក់ រថក្រោះ ៧៣ គ្រឿង និងរថពាសដែកជាង ៥០០ គ្រឿង៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top