ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង​ ៖ គ្មានកម្មវិធីទំនាក់ទំនង ឆាតណាដែលអាច ទុកចិត្តបាននោះទេ

" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បុគ្គលិករដ្ឋាភិបាលរុស្ស៊ី មិនគួរប្រើកម្មវិធីផ្ញើសារណាមួយ សម្រាប់គោលបំណងផ្លូវការឡើយ ព្រោះថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ មានសុវត្ថិភាពក្នុងលក្ខខណ្ឌ នៃសន្តិសុខព័ត៌មាន រួមទាំង Telegram ផងដែរ។

ការលើកឡើងដែលត្រូវបានធ្វើដោយ អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov ក្នុងអំឡុងពេលដែលលោក បានថ្លែងជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារអំពីការចាប់ខ្លួនស្ថាបនិក Telegram លោក Pavel Durov នៅប្រទេសបារាំង។

" "

ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា បុគ្គលិករដ្ឋាភិបាល គួរតែបដិសេធ ពីការប្រើប្រាស់កម្មវិធី ផ្ញើសារណាមួយ នៅក្នុងការទំនាក់ទំនងផ្លូវការ ដោយកត់សម្គាល់ថា៖គ្មានអ្នកនាំសារណា ដែលអាចទុកចិត្តបាន គ្រប់គ្រាន់ដើម្បីផ្តល់ សុវត្ថិភាពព័ត៌មាន ហើយ Telegram គឺមិនមែនជាករណីតែមួយនោះដែរ។

" "

រំលឹកដែរថាលោកDurov ត្រូវ​បាន​អាជ្ញាធរ​បារាំង​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​បាន​មក​ដល់​ទីក្រុង​ប៉ារីស​ពី​ប្រទេស Azerbaijan ដោយ​យន្តហោះ​ឯកជន។ បុរសជន​ជាតិ​រុស្ស៊ី​វ័យ ៣៩​ឆ្នាំ​រូប​នេះ​គឺជាអ្នក​កាន់​លិខិត​ឆ្លង​ដែន២ ក្នុងនោះមយជា​របស់​ប្រទេស​បារាំង និងមួយទៀតជាប្រទេសអារ៉ាប់រួម ។

ទោះបីជាយ៉ាងណាក្តីប្រធានាធិបតី បារាំងលោក Emmanuel Macron បានអះអាងថា ការឃុំខ្លួនស្ថាបនិក Telegram គឺជាផ្នែកមួយនៃ ការស៊ើបអង្កេត​ របស់តុលាការដែលកំពុងបន្តហើយ មិនមានលក្ខណៈជាការសម្រេចចិត្តនយោបាយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top