ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota នៅវៀតណាម ប្រកាសប្រមូល រថយន្ត Lexus 600 មកវិញ ដោយសារតែមានបញ្ហា ឧបករណ៍បំលែងសាំង ចូលម៉ាស៊ីន និងកាមេរ៉ា

VN Express

បរទេស៖ Toyota Vietnam បានចេញ ការប្រមូលរថយន្ត Lexus ចំនួន ៦៣៤ គ្រឿងក្នុងប្រទេសវៀតណាមមកវិញ ដោយសារតែបញ្ហា ដែលអាចកើតមានជាមួយនឹងកាមេរ៉ា និងឧបករណ៍បំលែងសាំងចូលម៉ាស៊ីន ដែលអាចបង្កហានិភ័យផ្ទុះបាន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រុមហ៊ុន Vietnam Register បានឱ្យដឹងថា រថយន្តដែលប្រមូលបានភាគច្រើនត្រូវបានផលិតនៅចន្លោះខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ខែសីហា ឆ្នាំ ២០២៣ ។

គម្របកាមេរ៉ាខាងមុខ និងខាងក្រោយរថយន្តទាំងនេះ អាចត្រូវរបើកឡើង ដែលអាចឱ្យទឹកចូល និងបណ្តាលឱ្យខ្សែភ្លើង ខាងក្នុងលែងដំណើរការ ឬខូច។

ក្នុងចំណោមរថយន្ត ដែលបានប្រមូលមកវិញ គឺមានរថយន្ត ២៦ គ្រឿង ដែលមានឧបករណ៍ បំលែងប្រេងដែលអាចខូចទ្រង់ ទ្រាយតាមពេលវេលា ដែលនេះវាអាចនឹងបង្កើនហានិភ័យនៃការផ្ទុះ។

ទោះបីជាមិនមានឧប្បត្តិហេតុ ណាមួយត្រូវបានគេរាយការណ៍ មកទល់ពេលនេះក៏ដោយ ក៏ក្រុមហ៊ុនផលិតកំពុងប្រមូល រថយន្តទាំងនេះមកវិញ ដែលជាវិធានការប្រុងប្រយ័ត្ន។

ម្ចាស់យានជំនិះដែលរងផលប៉ះពាល់ គឺមានសិទ្ធិទទួលបានការផ្លាស់ប្តូរគ្រឿង បន្លាស់ទាំងនេះដោយឥតគិតថ្លៃ នៅក្រុមហ៊ុនចែកចាយ Lexus ក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ សេវាប្រមូលមកវិញនឹងមានរយៈពេលបីឆ្នាំ ដោយចាប់ផ្ដើមពីថ្ងៃទី ១៣ ខែសីហា៕

ប្រែសម្រួលៈ ណៃ តុលា

To Top