ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្សី ៖ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន គឺជាអ្នកនៅពីក្រោយគម្រោង ការចាប់ខ្លួនស្ថាបនិក Telegram

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាអ្នកដែលតែងតែចង់ធ្វើការគ្រប់គ្រង ទាំងស្រុងនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាមូលហេតុដែលវារៀបចំការ ចាប់ខ្លួននាយកប្រតិបត្តិ Telegram លោក Pavel Durov។

ការលើកឡើងដែលធ្វើដោយប្រធានសភា នៃរដ្ឋ Duma របស់ប្រទេសរុស្ស៊ីលោក Vyacheslav Volodin។
សមាជិកសភាជាន់ខ្ពស់រូបនេះ បានធ្វើការបង្ហោះនៅលើបណ្តាញទំនាក់ទំនង Telegram កាលពីថ្ងៃអង្គារ បីថ្ងៃបន្ទាប់ពីការឃុំខ្លួនរបស់លោក Durov ក្នុងប្រទេសបារាំង ដើម្បីជជែកវែកញែកថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ចង់គ្រប់គ្រងកម្មវិធីផ្ញើសារនេះ មុនពេលការបោះឆ្នោតក្នុងខែវិច្ឆិកា ។

លោកបានថ្លែងបែបនេះថា ៖Telegram គឺជាកម្មវិធីមួយក្នុងចំណោមវេទិកាអ៊ីនធឺណេតដ៏ធំបំផុត ដែលសហរដ្ឋអាមេរិក មិនមានឥទ្ធិពលនៅឡើយ។ លោក Volodin បាន​និយាយ​ថា ទន្ទឹម​នឹង​នេះ វា​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ក្រុង​វ៉ាស៊ីនតោន។

គួរឲ្យដឹងដែរថាវេទិកា Telegram នេះមានអ្នកប្រើប្រាស់ចុះឈ្មោះ ជិតមួយពាន់លាននាក់ មកហើយនៅទូទាំងពិភពលោក ហើយត្រូវបានប្រើប្រាស់យ៉ាងសកម្មបំផុត នៅក្នុងប្រទេសឥណ្ឌា និងរុស្ស៊ី នេះបើយោងតាមការពិនិត្យ​ មើលចំនួនប្រជាជនពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

To Top