បរទេស ៖ គិតចាប់តាំងពីសង្រ្គាមថ្មីមួយបានផ្ទុះឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា តែកងជីវពលលីបង់ហេបូឡាហ៍ (Hezbollah) បានបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស់ តាមរយៈសកម្មភាពយោធា ។
ក្រុមនេះបានបាញ់មីស៊ីល កាំភ្លើងត្បាល់ គ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក បំផ្ទុះចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអ៊ែល ស្ទើរតែរាល់ថ្ងៃ ដែលជំរុញឱ្យអ៊ីស្រាអ៊ែល ឆ្លើយតបដោយការបាញ់ប្រហាររបស់ខ្លួន ។
នៅចុងខែសីហា ការប្រយុទ្ធគ្នាបានកើនឡើងដោយប្រថុយនឹងសង្គ្រាមទាំងអស់ ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡាហ៍ មានហេតុផលដើម្បីបញ្ចៀសជម្លោះយ៉ាងពេញទំហឹង ។
តើក្រុមហេសបូឡាហ៍ ជាអ្វីទៅ?
ជនម៉ូស្លីមនិកាយស៊ីអ៊ីដ នៅក្នុងប្រទេសលីបង់ បានបង្កើតនូវអ្វីដែលនឹងក្លាយជាក្រុមហេសបូឡាហ៍ ដែលជា “គណបក្សនៃព្រះ” នៅក្នុងឆ្នាំ១៩៨២ ជាប្រតិកម្មចំពោះការកាន់កាប់របស់អ៊ីស្រាអ៊ែល នៅភាគខាងត្បូងរបស់ប្រទេសលីបង់ ។
ក្រុមចលនានេះត្រូវបានបំផុសគំនិតដោយបដិវត្តឥស្លាមនៅក្នុងឆ្នាំ១៩៧៩នៅក្នុងប្រទេសអ៊ីរ៉ង់ដែលភាគច្រើនជានិកាយស៊ីអ៊ីដ ហើយក្រុមហេសបូឡាហ៍ ទទួលឥទ្ធិពលយ៉ាងខ្លាំងពីកងឆ្មាំបដិវត្តន៍ឥស្លាមឥស្លាមរបស់អ៊ីរ៉ង់ ។ មូស្លីមនិកាយស៊ីអ៊ីដ និងមូស្លីមនិកាយស៊ុននី ម្នាក់ៗមានប្រហែល៣០ភាគរយនៃចំនួនប្រជាជនលីបង់ ។
ដោយសារតែវាដាច់ ដោយឡែកពីយោធា របស់ប្រទេសលីបង់ ក្រុមហេសបូឡាហ៍ អាចវាយប្រហារលើគោលដៅ ដោយមិនបង្កឱ្យ មានប្រតិកម្មតបតនឹងទង្វើបែបនេះ របស់រដ្ឋនឹងកើតឡើង ។ ទោះយ៉ាងណាក៏ដោយ អ៊ីស្រាអ៊ែល និងក្រុមហេសបូឡាហ៍ បានប្រយុទ្ធគ្នាម្តងហើយម្តងទៀត រួមទាំងសង្រ្គាមនៅឆ្នាំ ២០០៦ ។
ដូចដែលក្រុមហាម៉ាស់ដែរ ក្រុមហេសបូឡាហ៍ ត្រូវសហរដ្ឋអាមេរិក ចាត់តាំងជាអង្គការភេរវករ ។ ក្រុមនេះត្រូវបានគេយល់ឃើញថា បានស្ថិតនៅពីក្រោយការវាយប្រហារធំៗមួយចំនួនលើគោលដៅរបស់ សហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា