តូក្យូ ៖ នៅថ្ងៃពុធនេះ ក្រុមអាជ្ញាធរ បានឲ្យដឹងថា សមាជិកចំនួន៤នាក់ នៃគ្រួសារតែមួយបានបាត់ខ្លួន នៅក្នុងប្រទេសជប៉ុន ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារពីព្យុះទីហ្វុង ដែលកំពុងនឹងបង្កឱ្យមានគ្រោះបាក់ដីកើតឡើង ។
ព្យុះទីហ្វុង Shanshan ស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រភាគឦសាននៃប្រជុំកោះ Amami ស្ថិតនៅភាគខាងត្បូងកាលពីព្រឹកថ្ងៃពុធនេះ ជាមួយនឹងកម្លាំងខ្យល់បក់បោករហូតដល់២៥២គីឡូម៉ែត្រក្នុង១ម៉ោង ។
ល្បាប់ភក់ ថ្ម និងកម្ទេចកម្ទីផ្សេងទៀតបានហូរចេញពីផ្ទះរបស់ពួកគេនៅក្នុង Gamagori ដែលជាទីក្រុងមួយនៅកណ្តាលខេត្ត Aichi កាលពីល្ងាចថ្ងៃអង្គារ ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំងអស់ជាច្រើនម៉ោង ។
មន្ត្រី Gamagori បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “គ្រោះបាក់ដីបានវាយប្រហារមកលើផ្ទះមួយដែលមានសមាជិកគ្រួសារ៥នាក់ដែលមានជីវិតរស់នៅ ហើយប្តីប្រពន្ធមួយគូដែលមានវ័យ៧០ឆ្នាំ ស្ត្រី២នាក់ក្នុងវ័យ៤០ឆ្នាំ និងបុរសម្នាក់អាយុ៣០ឆ្នាំ” ។
គាត់បានលើកឡើងថា “ម្នាក់ក្នុងចំណោម ពួកគេទាំងនោះត្រូវបានជួយសង្គ្រោះកាលពីល្ងាចថ្ងៃអង្គារ ប៉ុន្តែការស្វែងរកមនុស្សចំនួន៤នាក់ ផ្សេងទៀតបានបន្តធ្វើពេញមួយយប់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា