ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី ទម្លាក់គ្រាប់បែកលើទីតាំងដែលអ៊ុយក្រែន លាក់អាវុធរបស់លោកខាងលិច

xinhua

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងនៅថ្ងៃពុធ ដោយចែករំលែកវីដេអូនៃការវាយប្រហារថា យន្តហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីតាំងមួយក្នុងតំបន់ Sumy របស់អ៊ុយក្រែន ដែលត្រូវបានប្រើដើម្បីលាក់ប្រព័ន្ធរ៉ុក្កែត HIMARS និងគ្រាប់បែកដែលបរិច្ចាគដោយលោកខាងលិច ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីតាំងដែលជាកន្លែងដែលឧប្បត្តិហេតុបានកើតឡើងត្រូវបានយោធាកំណត់អត្តសញ្ញាណថាជាភូមិ Kondratovka ដែលស្ថិតនៅចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីតំបន់ Kursk នៃប្រទេសរុស្ស៊ី។ កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនកាលពីដើមខែនេះ នៅក្នុងអ្វីដែលក្រុងកៀវឥឡូវនេះអះអាងថា ជាប្រតិបត្តិការមួយដើម្បីបង្កើត “តំបន់ការពារ” នៅលើដីរុស្ស៊ី។

ការទម្លាក់គ្រាប់បែកជាក់ស្តែង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​យប់​នៅ​ក្នុង​ចង្កោម​នៃ​អគារ​ប្រភេទ​រោង​ចក្រ​ដែល​មាន​ទីតាំង​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង Kondratovka ។ ថតពីលើអាកាស ខ្សែវីដេអូបង្ហាញពីអ្វីដែលហាក់ដូចជាគ្រាប់បែកហោះ វាយប្រហារគោលដៅ និងបណ្តាលឱ្យមានការផ្ទុះដ៏ធំខ្លាំងក្លាមួយ។

ក្រសួង​ការពារជាតិរុស្ស៊ីបាន​បញ្ជាក់​ថា កង​ទ័ព​អាកាស​រុស្ស៊ី​បាន​កម្ទេច​ឧបករណ៍​បាញ់​កាំជ្រួច HIMARS មួយ​គ្រឿង, គ្រាប់ និង​រថយន្ត​ជំនួយ​មួយ​គ្រឿង។

ទីក្រុងគៀវ​កំពុង​ប្រើ​អាវុធ​ដែល​បរិច្ចាគ​ដោយ​លោកខាងលិច​ក្នុងការ​លុកលុយ​ចូល​ក្នុង​តំបន់ Kursk ។ ការតាមដានដែលចេញផ្សាយដោយក្រសួងរុស្ស៊ីកាលពីថ្ងៃអង្គារបាននិយាយថា ទាហានអ៊ុយក្រែនបានបាត់បង់ឧបករណ៍បាញ់កាំជ្រួច HIMARS ចំនួន ៤ និងរថយន្ដបាញ់រ៉ុក្កែត MLRS ចំនួនមួយក្នុងអំឡុងពេលប្រតិបត្តិការ រួមជាមួយនឹងបំណែកនៃអាវុធធុនធ្ងន់ជាច្រើនទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top