ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ចាប់ផ្តើមធ្វើការ ស៊ើបអង្កេត ទៅលើករណី និងបណ្តាញទំនាក់ទំនង Telegram

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណៈកម្មាធិការអឺរ៉ុប កំពុងស៊ើបអង្កេតថា តើ Telegram បានបំពានច្បាប់ឌីជីថល របស់សហភាពអឺរ៉ុប ដោយការខកខានក្នុងការផ្តល់លេខ អ្នកប្រើប្រាស់ត្រឹមត្រូវឬអត់។

ប្រភពដដែលបានសរសេរទៀតថា ការស៊ើបអង្កេតរបស់ EU ធ្វើឡើងស្របពេលការស៊ើបអង្កេត របស់រដ្ឋាភិបាលបារាំង លើសកម្មភាពឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ នៅលើកម្មវិធីផ្ញើសារ ដែលនាំទៅដល់ការចាប់ខ្លួន នាយកប្រតិបត្តិ Telegram លោក Pavel Durov ។

បុរសវ័យ៣៩ឆ្នាំស្ថាបនិករបស់ Telegram រូបនេះ ត្រូវបានចាប់ខ្លួន នៅពេលចុះចតនៅអាកាសយានដ្ឋាន ទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានមកដល់ដោយ យន្តហោះឯកជន ពីប្រទេស Azerbaijanហើយគាត់ ត្រូវបានគេរាយការណ៍ថា ឥឡូវនេះត្រូវបានដោះលែង ពីមន្ទីរឃុំឃាំងរបស់ប៉ូលីស ហើយត្រូវបានបញ្ជូន ទៅតុលាការ សម្រាប់ការចោទប្រកាន់ បន្តបន្ទាប់ផ្សេងទៀត។

ក្រុមមន្ត្រីបានសង្ខេបអំពីការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប បានប្រាប់ទៅកាន់ក្រុមអ្នកកាសែត ថាមជ្ឈមណ្ឌលស្រាវជ្រាវរួម របស់គណៈកម្មការកំពុងធ្វើការ ស៊ើបអង្កេតបច្ចេកទេស ដើម្បីកំណត់ចំនួនអ្នកប្រើប្រាស់ Telegram របស់សហភាពអឺរ៉ុប។

គណកម្មការគ្រប់គ្រងច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ហៅកាត់ថាDSAដែលចូលជាធរមាននៅដើមឆ្នាំនេះ ទាមទារអ្វីដែលគេហៅថា វេទិកាអនឡាញធំៗ ពោលគឺជាកម្មវិធីទាំងឡាយណា ដែលមានអ្នកប្រើប្រាស់ច្រើនជាង៤៥លាននាក់ ប្រចាំខែដើម្បីអនុលោមតាមការការពារទិន្នន័យ និងច្បាប់ទាក់ទងនឹង ការផ្សាយពាណិជ្ជកម្មជាច្រើន ៕

ប្រែសម្រួល៖ស៊ុនលី

To Top