ព័ត៌មានអន្តរជាតិ

ជប៉ុន ៖ មនុស្ស៤០នាក់របួស ក្នុងពេលដែលព្យុះទីហ្វុង Shanshan បក់បោកបង្កឱ្យបាក់ដីនៅភាគនិរតីប្រទេសជប៉ុន

Kyodo

បរទេស ៖ ទីភ្នាក់ងារអាកាសធាតុរបស់ជប៉ុនបាននិយាយថា ព្យុះទីហ្វុង ឈ្មោះ Shanshan បានបោកបក់មកលើកោះ Kyushu ភាគនិរតីរបស់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤០ នាក់រងរបួស នៅក្នុងខេត្តចំនួនបី។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានជំរុញឱ្យអ្នកស្រុកនៅតំបន់ ដែលរងផលប៉ះពាល់ ឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់សម្រាប់គ្រោះមហន្តរាយធម្មជាតិ ខណៈដែលប្រតិបត្តិករ ដឹកជញ្ជូនសាធារណៈបានលុបចោលរួមមាន តាមរថភ្លើង និងជើងហោះហើរ ហើយផ្ទះមួយចំនួន ត្រូវបានទុកចោលដោយ គ្មានភ្លើងប្រើប្រាស់ ខណៈដែលព្យុះបានវាយប្រហារ។

ការព្រមានអំពីព្យុះទីហ្វុងដ៏កម្រមួយ ដែលបានចេញសម្រាប់ផ្នែកភាគច្រើននៃខេត្ត Kagoshima ត្រូវបានបន្ថយកម្រិតនៅម៉ោង 10:30 ព្រឹក បន្ទាប់ពីព្យុះទីហ្វុងបានបោកបក់ ។

ការរំខានដល់សេវាកម្មដឹកជញ្ជូន បានរីករាលដាល ដោយផ្នែកសេវារថភ្លើង Central Japan Railway បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ឈប់សេវាកម្មរថភ្លើងល្បឿនលឿន Tokaido Shinkansen ពីទីក្រុង Mishima និង Nagoya នៅកណ្តាលប្រទេសជប៉ុនចាប់ពីព្រឹកថ្ងៃសុក្រ។ ខ្សែរថភ្លើងនេះតភ្ជាប់ទីក្រុងតូក្យូ ទៅអូសាកានៅភាគខាងលិចប្រទេសជប៉ុន៕
ប្រែសម្រួលៈ ណៃ តុលា

To Top