ព័ត៌មានអន្តរជាតិ

រុស្ស៊ី ហាមពលរដ្ឋអាមេរិក ៩២នាក់ទៀត រួមទាំង អ្នកកាសែតមកពី The New York Times, The Washington Post, និង The Wall Street Journal មិនឱ្យចូលប្រទេស

AFP

បរទេស៖ ប្រទេសរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានបន្ថែមមនុស្សចំនួន ៩២នាក់ទៅក្នុងបញ្ជីរបស់ខ្លួន នៃជនជាតិអាមេរិក ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ី រួមទាំងអ្នកកាសែតមកពីកាសែត The New York Times, The Washington Post, The Wall Street Journal និងមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនទៀត។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមក្រសួង ការបរទេសរុស្ស៊ីថា ការហាមប្រាមនេះត្រូវបានអនុវត្ត “ជាការឆ្លើយតបទៅនឹងគោលនយោបាយមិនចូលចិត្តរុស្ស៊ី ឬ Russophobic ដែលបន្តដោយរដ្ឋបាល លោក Biden ជាមួយនឹងគោលដៅដែលបានប្រកាសថា “ធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្ត្រលើទីក្រុងម៉ូស្គូ” ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការ បរទេសរុស្ស៊ី បាននិយាយថា “យើងរំលឹកអាជ្ញាធរអាមេរិកបច្ចុប្បន្ន អំពីភាពជៀសមិនរួច នៃការដាក់ទណ្ឌកម្ម ចំពោះសកម្មភាពអរិភាព” ។

ក្រសួងនេះបានបន្តថា អ្នកសារព័ត៌មាន ដែលត្រូវបានហាមឃាត់នោះ តំណាងឱ្យ “ការបោះពុម្ពផ្សាយសេរី-សាកល និយមឈានមុខគេ ដែលពាក់ព័ន្ធនឹងការផលិត និងការផ្សព្វផ្សាយ “ក្លែងក្លាយ” អំពីប្រទេសរុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។

លោកស្រី Emma Tucker និពន្ធនាយករបស់ Wall Street Journal ដែលបានតាមយារយីប្រទេសរុស្សីអំពីការចាប់ខ្លួន និងការផ្តន្ទាទោសអ្នកយកព័ត៌មានកាសែត Evan Gershkovich គឺស្ថិតក្នុងចំណោមអ្នកកាសែតដែលត្រូវបានហាមឃាត់។

អ្នកនាំពាក្យសារព័ត៌មាន បាននិយាយថា “របបលោក ពូទីន មានភាពស៊ី សង្វាក់គ្នាយ៉ាងខ្លាំង ក្នុងការវាយលុកទាំង ស្រុងលើសារព័ត៌មានសេរី និងការពិត។ បញ្ជីឈ្មោះគោលដៅគួរឱ្យអស់សំណើចនេះ គឺមិនមានករណីលើកលែងនោះទេ»។

អ្នកកាសែត Gershkovich ត្រូវបានជាប់ពន្ធនាគារនៅ ក្នុងប្រទេសរុស្ស៊ីអស់រយៈពេល ជាងមួយឆ្នាំហើយថ្មីៗ នេះត្រូវបានដោះលែងនៅក្នុងការ ផ្លាស់ប្តូរអ្នកទោសរុស្ស៊ី – លោកខាងលិច។

សូមជម្រាបថា កាលពីសប្តាហ៍មុន អាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មី លើអង្គភាពជាង ៤០០ ដែលត្រូវបានគេ ចោទប្រកាន់ថា បានគាំទ្ររុស្ស៊ីអំឡុង ពេលមានសង្រ្គាម ជាមួយអ៊ុយក្រែន៕

To Top