ប៉ារីស ៖ កាលពីថ្ងៃពុធលោក Pavel Durov ស្ថាបនិក និង ជាប្រធានក្រុមហ៊ុន Telegram បានរងការចោទប្រកាន់ពីបទ រំលោភបំពាន ជាច្រើនពាក់ព័ន្ធនឹងកម្មវិធីផ្ញើសារ និងបានហាមឃាត់រូបគាត់មិនឱ្យចាកចេញពីប្រទេសបារំាង ខណៈដែលអនុញ្ញាតឱ្យមហាសេដ្ឋីរូបនេះដើរដោយសេរីតែនៅក្នុងប្រទេស ក្រោយពីត្រូវបានចាប់ខ្លួន រយៈពេល៤ថ្ងៃមកនេះ ។
លោក Durov វ័យ៣៩ឆ្នាំត្រូវបានចោទប្រកាន់ពីបទជាច្រើនករណីនៃការខកខានក្នុងការទប់ស្កាត់ខ្លឹមសារជ្រុលនិយម និងអំពើខុសច្បាប់នៅលើកម្មវិធី បន្ទាប់ពីសវនាការជាមួយចៅក្រមស៊ើបអង្កេតនៅទីក្រុងប៉ារីស ។
លោក Durov ដែលដើមកំណើតពីរុស្ស៊ី មានវ័យ៣៩ឆ្នាំត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋាន Le Bourget នៅខាងក្រៅទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃសៅរ៍ ហើយត្រូវបាននាំខ្លួនដើម្បីធ្វើការសាកសួរក្នុង រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ដោយស្ថិតក្រោមការចាប់ខ្លួនដោយអ្នកស៊ើបអង្កេត ។
លោក Laure Beccuau រដ្ឋអាជ្ញាក្រុងប៉ារីស បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា គាត់ត្រូវបានអនុញ្ញាត ឱ្យដោះលែងដោយលក្ខខណ្ឌប្រឆាំងនឹងការធានាប្រាក់ចំនួន៥លានអឺរ៉ូ ស្មើនឹង៥,៥៦លានដុល្លារសហរដ្ឋអាមេរិក លើលក្ខខណ្ឌដែលគាត់ត្រូវតែ រាយការណ៍ទៅស្ថានីយ៍ ប៉ូលិស២ដងក្នុង១សប្តាហ៍ ក៏ដូចជាស្នាក់នៅក្នុងប្រទេសបារាំង ផងដែរ ។
ជុំវិញការចោទប្រកាន់នេះ គឺមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ដែលត្រូវបានចោទ ប្រកាន់ពាក់ព័ន្ធនឹងក្រុម ដែលបានរៀបចំគម្រោង រួមទាំង “ភាពស្មុគស្មាញក្នុងការគ្រប់គ្រងវេទិកាតាមអនឡាញដើម្បីបើកប្រតិបត្តិការខុសច្បាប់” ។
លោក Durov ក៏ត្រូវបានចោទប្រកាន់ពីបទបដិសេធមិនចែករំលែកឯកសារដែលទាមទារដោយអាជ្ញាធរ ក៏ដូចជា “ការផ្សព្វផ្សាយជាក្រុមនៃរូបភាពអនីតិជនក្នុងរូប ភាពអាសអាភាសកុមារ” ដែលមានជាអាទិ៍ ការជួញដូរគ្រឿងញៀន ការក្លែងបន្លំ និងការលាងលុយកខ្វក់ទៀតផង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា