ព័ត៌មានអន្តរជាតិ

Update៖ ព្យុះទីហ្វុង Shanshan វាយប្រហារភាគនីរតី របស់ប្រទេសជប៉ុន បណ្តាលឲ្យស្លាប់ និងរបួសជាង៨០នាក់

តូក្យូ៖ ព្យុះទីហ្វុង Shanshan ដែលបានបោកបក់នៅថ្ងៃព្រហស្បតិ៍នេះ នៅភាគនិរតីនៃខេត្ត Kagoshima របស់ប្រទេសជប៉ុន បាននាំមកនូវភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំង និងបានខ្យល់បក់បោកយ៉ាងខ្លាំង ដែលបានបណ្តាល ឲ្យមនុស្សចំនួន៣នាក់បាត់បង់ជីវិត និងចំនួន៨២នាក់ទៀត រងរបួស និងមនុស្សម្នាក់កំពុងបាត់ខ្លួន ។

យោងតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា គ្រោះបាក់ដីបានកើតឡើងនៅក្នុងទីក្រុង Gamagori នៃខេត្តកណ្តាល នៃតំបន់ Aichi ដែលបង្កឡើងដោយខ្យល់ក្តៅ និងសំណើមបង្កឡើង ដោយព្យុះទីហ្វុង កាលពីយប់ថ្ងៃអង្គារ គឺបានបណ្តាលឲ្យមនុស្ស ចំនួន៣នាក់បាត់បង់ជីវិត និង២នាក់បានរងរបួស ។

បើគិតត្រឹមម៉ោង៥និង ៥០នាទីល្ងាច ម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ ព្យុះដ៏ខ្លាំងមួយនេះបាន ធ្វើឱ្យមនុស្សចំនួន ៩៧នាក់ រងរបួសនៅក្នុងខេត្ត Miyazaki និងខេត្ត Kagoshima និងមនុស្សម្នាក់នៅក្នុងខេត្ត Mie ។

ទន្ទឹមនឹងនេះដែរ បុរសម្នាក់វ័យ៦០ឆ្នាំម្នាក់ បានធ្លាក់ពីលើយន្តហោះ ខណៈកំពុងស្វែងរកទីជម្រកនៅជិត ខេត្ត Kagoshima ហើយនៅតែបាត់ខ្លួននៅឡើយ ។

ព្យុះទីហ្វុង Shanshan ដែលបាន ចុះខ្សោយឥទ្ធិពល បន្ទាប់ពីមានគ្រោះ បាក់ដីកើតឡើង នៅម៉ោងប្រហែល៨ ព្រឹកម៉ោងក្នុងស្រុក ដោយបានរំខានដល់សេវាកម្មទំនាក់ទំនង និងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី និងទឹកទៀងផង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top