ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អះអាងថា បានប្រើប្រាស់លុយ បង្កករបស់រុស្សី ប្រមាណជា១,៥ពាន់លានដុល្លារ ជួយទៅដល់អ៊ុយក្រែន រួចរាល់ហើយ

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សហភាពអឺរ៉ុប បានធ្វើការផ្ទេរការប្រាក់លើកដំបូង របស់ខ្លួនដែលទទួលបាន លើទ្រព្យសម្បត្តិធនាគារ កណ្តាលដែលបង្កក របស់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន និងរដ្ឋផ្សេងទៀត ដែលផ្តល់ជំនួយ ដល់ទីក្រុងគៀវ។

ការះអះអាងដែលត្រូវ បានធ្វើឡើងដោយប្រធាន អ្នកការទូត របស់ប្លុកលោក Josep Borrell បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះ លោកបាននិយាយថា ទឹកប្រាក់សរុបចំនួន១,៤ ពាន់លានអឺរ៉ូ ឬត្រូវជា១,៥ពាន់លានដុល្លារ ត្រូវបានផ្ទេររួចរាល់ហើយ។

" "

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប លោក Borrell បានហៅការ អភិវឌ្ឍន៍នេះថា ដំណឹងល្អហើយបាននិយាយថា មូលនិធិនឹងត្រូវប្រើប្រាស់ សម្រាប់តម្រូវកា យោធា របស់ទីក្រុងគៀវ និងដើម្បីផ្តល់ហិរញ្ញប្បទានដល់ឧស្សាហកម្មអ៊ុយក្រែន។

" "

គួរឲ្យដឹងដែរថាប្រទេសដែលនៅលោកខាងលិចជាច្រើនបានបង្កកទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីប្រមាណសរុប៣០០ ពាន់លានដុល្លារ បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែននៅដើមឆ្នាំ ២០២២។

ខណៈពេលដែលលោកខាងលិច រហូតមកដល់ពេលនេះ មិនបានយល់ព្រមលើការរឹបអូស យកលុយទាំងស្រុងនោះទេ សហភាពអឺរ៉ុបកាលពីខែឧសភាបាន អនុម័តផែនការប្រើប្រាស់ការ ប្រាក់ដែល រកបានលើមូល និធិដែលសរុបមាន ចំនួនប្រហែល ៣ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំទៅតាមអ្វីដែលពួកគេចង់ធ្វើ៕

ប្រែសម្រួល៖ស៊ុនលី

To Top