ព័ត៌មានអន្តរជាតិ

លោក Macron ចេញមកធ្វើសេចក្តីថ្លែងការណ៍ ម្តងទៀត អំពីការចាប់ខ្លួន ស្ថាបនិក Telegram

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធថាមិនដឹង ជាមុនអំពីដំណើរទស្សនកិច្ច របស់នាយកប្រតិបត្តិ និងស្ថាបនិក Telegram លោក Pavel Durov មកដល់ប្រទេសបារាំង ឬដើរតួជាអ្នករៀបចំផែនការ ក្នុងការចាប់ខ្លួនសហគ្រិនរុស្ស៊ី នៅពេលមកដល់ ទីក្រុងប៉ារីសនោះទេ។

លោកDurov ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Le Bourget កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីហោះហើរពីប្រទេស Azerbaijan ប៉ុន្តែយ៉ាងណាក្តីបុរសជនជាតិរុស្សី រូបនេះគាត់បានប្រាប់ប៉ូលីសថា គាត់កំពុងធ្វើដំណើរទៅជួបលោក Macron សម្រាប់អាហារពេលល្ងាច នេះបើយោងតាម សារព័ត៌មានបារាំង Le Canard Enchaine ។

លោក Macron បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតនៅទីក្រុង Belgrade កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ៖ខ្ញុំពិតជាមិនបានដឹង ពីការមកដល់របស់ លោក Durov នៅប្រទេសបារាំងទេ ហើយនេះជារឿងធម្មតាទេ ពីព្រោះខ្ញុំមិនចាំ បាច់ត្រូវតែដឹងរាល់ការមកដល់ និងការទៅរបស់មនុស្សគ្រប់គ្នាដែលមានសញ្ជាតិបារាំងនោះទេ។

.ប្រធានាធិបតី​បារាំង​បាន​បន្ថែម​ថា ​៖ ​វា​ជា​រឿង​មិន​ពិត​ដែល​ ខ្ញុំ​បាន​ធ្វើ​ការ​អញ្ជើញ​នោះ វា​ជា​រឿង​មិន​ពិត​ទាំង​ស្រុង។ ខ្ញុំមិនគួរនឹង ត្រូវមានកិច្ចការងារអ្វី ដើម្បីជួបលោក Durov ចុងសប្តាហ៍មុន ឬក្រោយមកទេ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះលោក Macron ដែល​កំពុង​បំពេញ​ទស្សនកិច្ច ​រយៈពេល​ពីរ​ថ្ងៃ​ នៅ​ប្រទេស​ស៊ែប៊ី បាន​ទទូច​ថា​ប្រទេស​បារាំង​តែងតែការពារ​សេរីភាព​ នៃ​ការ​បញ្ចេញ​មតិ និង​ប្តេជ្ញា​ចំពោះ​សហគ្រិន ​និង​អ្នក​ច្នៃប្រឌិតទាំងអស់ជានិច្ច៕

ប្រែសម្រួល៖ស៊ុនលី

To Top