ឡូសអ៊ែនជីឡេស៖ រលកកម្តៅបាននាំមកនូវសីតុណ្ហភាពខ្ពស់ នៅក្នុងកំណត់ត្រានៅរដ្ឋភាគខាងលិច របស់សហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ ដោយមានមនុស្សជាង ៦០លាននាក់ បានទទួលដំណឹងអំពីលក្ខខណ្ឌ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ។
យោងតាមក្រុមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក ហៅកាត់ (NWS)បានឲ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់នៅចុងរដូវកាលមកលើ ទីក្រុងនានានៅក្នុងតំបន់ភាគខាងលិច ដូចជា ទីក្រុង Chicago, Des Moines និង Topeka បានធ្វើឱ្យពួកគេជួបប្រទះនូវ “កម្តៅខ្លាំង” ដែលជាករណីកើតឡើងដ៏កម្រសម្រាប់ រយៈពេលដ៏យូរមកហើយ ។
ទីក្រុង Chicago ស្ថិតនៅចំកណ្តាលនៃការព្រមានអំពី កម្តៅខ្លាំងដែលលាតសន្ធឹង នៅភាគខាងជើងទៅ ក្រុង Madison, Wisconsin និងភាគខាងត្បូងទៅក្រុង Springfield រដ្ឋ Illinois ។
មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ NWS បានឲ្យដឹងថា រលកកម្តៅដ៏គ្រោះថ្នាក់នៅចុងខែសីហា នឹងបន្តរាលដាលទៅតំបន់កណ្តាល ភាគខាងលិចនៅដើមសប្តាហ៍នេះ នៅមុនពេលវាកើតឡើង នៅភាគកណ្តាលអាត្លង់ទិក និងអាគ្នេយ៍នៅក្នុងសប្តាហ៍នេះ ។
មជ្ឈមណ្ឌល NWS បានបង្ហោះសារឲ្យដឹងថា “សន្ទស្សន៍កម្តៅគឺពី១០៥ទៅ១១៥ហ្វារិនហៃ និងមានកម្រិតទាបនៅតំបន់កណ្តាល កាលពីទស្សវតន៍ឆ្នាំ៧០ នឹងនាំមកនូវហានិភ័យខ្ពស់នៃ ជំងឺទាក់ទងនឹងរលកកម្តៅនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា