បរទេស៖ បុរសជនជាតិនូវែលសេឡង់ម្នាក់បានធ្លាក់ស្លាប់ពីលើសណ្ឋាគារប្រណិតមួយក្នុងទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ បុរសជនជាតិនូវែលហ្សេឡង់រូបនេះ បន្តកើតមានឧប្បត្តិហេតុស្រដៀងគ្នាជាច្រើននៅទីក្រុងប៉ាតាយ៉ា រួមទាំងបុរសជនជាតិថៃម្នាក់ដែលបានធ្លាក់ស្លាប់ពីលើសណ្ឋាគារកាលពីថ្ងៃទី ១ ខែមិថុនា, បុរសជនជាតិរុស្សីចេញពីខុនដូនៅថ្ងៃទី៣ ខែមិថុនា, បុរសជនជាតិអាមេរិកម្នាក់ធ្លាក់ពីលើសណ្ឋាគារកាលពីថ្ងៃទី៤ ខែមិថុនា និងបុរសជនជាតិអាល្លឺម៉ង់ធ្លាក់ពីលើសណ្ឋាគារមួយនៅថ្ងៃទី៦ ខែមិថុនា។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីស និងអ្នកជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញសាកសព Akuhata Edward Robert Hammind អាយុ ៣៦ឆ្នាំ។
បុគ្គលិកសណ្ឋាគារដែលបានឃើញហេតុការណ៍នោះបានរាយការណ៍ថា បុរសនោះហាក់ដូចជាមានការរវើរវាយ ដែលត្រូវបានចោទថា ដោយសារតែការប្រើប្រាស់គ្រឿងញៀន ហើយបានស្រែកម្តងហើយម្តងទៀតថា “ជួយខ្ញុំផង” ទៅកាន់ហ្វូងអ្នកមើល។
បុគ្គលិកសណ្ឋាគារបានព្យាយាមធ្វើឱ្យគាត់ស្ងប់ និងផ្តល់ជំនួយ មុនពេលគាត់លោតចេញពីយ៉រជាន់ទីប្រាំពីរនៃបន្ទប់របស់គាត់ ធ្លាក់ទៅលើខ្សែភ្លើងនៃសណ្ឋាគារក្បែរនោះ៕
ប្រែសម្រួលៈ ណៃ តុលា