បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសអ៊ុយក្រែនបានស្នើសុំឱ្យប្រទេសម៉ុងហ្គោលីក្នុងការចាប់ឃាត់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយប្រគល់គាត់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិឬហៅកាត់ថា ICC នៅពេលគាត់ធ្វើទស្សនកិច្ចប្រទេសអាស៊ីមួយនេះនៅសប្តាហ៍ក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលនូវការព្រួយបារម្ភណាមួយអំពីដំណើរទស្សនកិច្ចនាពេលខាងមុខ ដោយបញ្ជាក់ថា ព័ត៌មានលម្អិតទាំងអស់ត្រូវបានដោះស្រាយ រវាងប្រទេសទាំងពីរ។ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា យើងមានទំនាក់ទំនងល្អជាមួយមិត្តរបស់យើងមកពីម៉ុងហ្គោលី។
អ្នកនាំពាក្យរបស់តុលាការឧក្រិដ្ឋ ICC បានប្រាប់ BBC ថា ប្រទេសម៉ុងហ្គោលីមានកាតព្វកិច្ច ដើម្បីគោរពតាមបទប្បញ្ញត្តិរបស់តុលាការដែលទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងដែលបង្កើតតុលាការ លក្ខន្តិកៈទីក្រុងរ៉ូម ផ្តល់ការលើកលែងក្នុងករណីខ្លះ ដូចជាកន្លែងដែលការចាប់ខ្លួននឹងរំលោភលើកាតព្វកិច្ចសន្ធិសញ្ញា របស់រដ្ឋ ឬបង្ខំវាឱ្យរំលោភលើ អភ័យឯកសិទ្ធិការទូតរបស់បុគ្គល ឬទ្រព្យសម្បត្តិរបស់រដ្ឋទីបីជាដើម។
រំលឹកដែរថាតុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Putin កាលពីខែមីនា ឆ្នាំ២០២៣ មកម្ល៉េះដោយចោទប្រកាន់គាត់ពី ការនិរទេសប្រជាជនដោយខុសច្បាប់ កុមារ ជា ការផ្ទេរប្រជាជនដោយខុសច្បាប់ កុមារ ពីតំបន់កាន់កាប់នៃអ៊ុយក្រែន ទៅប្រទេសរុស្ស៊ី។
ប្រែសម្រួល៖ ស៊ុនលី