បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋក្រសួងមន្ត្រីមហាផ្ទៃ លោក Bogdan Drapaty បាននិយាយថា អាវុធខុសច្បាប់ រាប់សិបលានដើមកំពុងចរាចរ ក្នុងប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាល ទីក្រុងគៀវ ឥឡូវនេះកំពុងព្យាយាមធ្វើឱ្យស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រង។
មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើការកត់សម្គាល់នៅលើទូរទស្សន៍ អ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយជំរុញផែនការ ដោះស្រាយបញ្ហាអាវុធខុសច្បាប់ ដ៏ធំនៅក្នុងប្រទេស ដែលត្រូវបានអនុម័តដោយសភា របស់ប្រទេសកាលពីដើមឆ្នាំនេះ។
រដ្ឋមន្ត្រីបាននិយាយថា ខណៈដែលចំនួនពិតប្រាកដ នៃអាវុធខុសច្បាប់ដែលកាន់កាប់ ដោយជនជាតិអ៊ុយក្រែន គឺមិនត្រូវបានគេដឹង វាទំនងជាមានចន្លោះពី២ទៅ៥ លានបំណែក នៃអាវុធសម្រាប់យោធា ។
លោកDrapaty បានពន្យល់ថា សព្វាវុធដែលត្រូវបានកាន់កាប់ដោយខុសច្បាប់រួមមានទាំងការរកឃើញដោយជនស៊ីវិលនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាអាវុធដែលផ្តល់ដោយអាជ្ញាធរអ៊ុយក្រែនដោយខ្លួនឯងនៅក្នុងថ្ងៃដំបូងនៃជម្លោះជាមួយរុស្ស៊ីហើយ លោកបន្តថា ដើម្បីជៀសវាងបញ្ហាផ្លូវច្បាប់ ពលរដ្ឋត្រូវចុះបញ្ជីអាវុធទាំងនោះឲ្យបានមុនថ្ងៃទី២៥ ខែធ្នូ។
លោកបានបន្ថែមថា នៅពេលដែលច្បាប់អាជ្ញាសឹកបញ្ចប់ ពលរដ្ឋនឹងមានពេល៩០ថ្ងៃ ដើម្បីប្រគល់អាវុធដែលបានទទួល ពីអាជ្ញាធរអ៊ុយក្រែនត្រឡប់ទៅរដ្ឋវិញហើយ លោកបានសង្កត់ធ្ងន់ថា អាវុធដែលទទួលបានក្នុងបែបនេះនៅតែជាកម្មសិទ្ធិរបស់អ៊ុយក្រែនទាំងអស់៕
ប្រែសម្រួល៖ស៊ុនលី