ព័ត៌មានអន្តរជាតិ

តុលាការ ICC ចេញដិកាបញ្ជាឲ្យប្រទេស ម៉ុងហ្គោលី ចាប់ខ្លួនលោក Putin

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសម៉ុងហ្គោលី ត្រូវតែឃុំខ្លួនប្រធានាធិបតីរុស្ស៊ី Vladimir Putin ព្រោះវាជាសមាជិក នៃតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ហៅកាត់ថាICC ។

នេះគឺជាការលើកឡើង ដោយអ្នកនាំពាក្យរបស់ស្ថាប័ន ដែលមានមូលដ្ឋាននៅទីក្រុងឡាអេនៅមុនពេលដែលលោក Putin គ្រោងនឹងធ្វើដំណើរបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសជិតខាងរបស់រុស្ស៊ីនេះនៅថ្ងៃចន្ទ ដើម្បីប្រារព្ធខួបលើកទី ៨៥ នៃសមរភូមិសង្គ្រាមលោកលើកទី ២ ។

នេះន័យនេះនឹងធ្វើឱ្យលោក Putin អាចនឹងប្រឈមការចាប់ខ្លួនតាមដីកា ឧក្រិដ្ឋកម្មសង្គ្រាម របស់ ICC ខណៈដែលរដ្ឋាភិបាលទីក្រុង Ulaanbaatar ក៏បានទទួលស្គាល់យុត្តាធិការ របស់តុលាការរួចទៅហើយ។

គួរឲ្យដឹងដែរថារដ្ឋទាំងអស់ ដែលបានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម មានកាតព្វកិច្ចក្នុងការ សហការស្របតាមជំពូកទី IXនេះបើយោងតាមការបញ្ជាក់ ដោយអ្នកនាំពាក្យរបស់ ICC លោក Fadi el-Abdallah បានប្រាប់ BBC កាលពីថ្ងៃសុក្រ។ លក្ខន្តិកៈទីក្រុងរ៉ូម គឺជាសន្ធិសញ្ញាអន្តរជាតិ ដែលបង្កើតតុលាការ ដែលម៉ុងហ្គោលី បានផ្តល់សច្ចាប័នក្នុងឆ្នាំ ២០០២កន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top