លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិននៅព្រឹកថ្ងៃទី២៩ ខែសីហា និងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានគូសបញ្ជាក់ថា ការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ គឺត្រូវបានជំរុញដោយការឈរលើមូលដ្ឋាន នៃកំណែទម្រង់ដោយស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្ម និងមានមូលដ្ឋានគ្រឹះដ៏រឹងមាំនិងប្រកបដោយលក្ខខណ្ឌអំណោយផល។ យើងត្រូវប្រើឱ្យបានល្អនូវសមិទ្ធផលកំណែទម្រង់ដែលមានស្រាប់ និងបទពិសោធសំខាន់ៗជំរុញភាពសកម្មនៃគ្រប់ភាគី និងខិតខំប្រឹងប្រែងក្នុងរៀបចំនិងអនុវត្តភារកិច្ចកំណែទម្រង់ ៕