ថ្ងៃទី៣០ ខែសីហា ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ «របាយការណ៍ស្តីពីការពិនិត្យប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះ ទឹកផ្កាថ្មក្នុងលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin » ។
របាយការណ៍បានឱ្យដឹងថា ប្រទេសចិនមានអធិបតេយ្យភាពទឹកដីដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ដែលក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹក Xianbin និងលំហសមុទ្រជុំវិញ ដែលមានភស្តុកតាងខាងប្រវត្តិសាស្ត្រនិងច្បាប់ដ៏ពេញលេញ។ ការពិនិត្យអេកូឡូស៊ីលើកនេះបានប្រើបច្ចេកទេសដ៏ចាស់ទុំ និងជឿនលឿននាពេលបច្ចុប្បន្ន ក្រុមការងារនៃក្រសួងធនធានធម្មជាតិចិនបានពិនិត្យចំពោះកត្តាជីវសាស្ត្រចំនួន ៧៥ ប្រភេទដែលផ្តោតលើវិស័យចំនួន៤ គឺ ក្រុមផ្កាថ្ម សត្វរស់លើផ្កាថ្ម បរិស្ថានថ្មប៉ប្រះទឹក និងសកម្មភាពរបស់មនុស្ស។ លទ្ធផលនៃការពិនិត្យបានបង្ហាញថា ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មប៉ប្រះទឹក Xianbin មានសភាពការណ៍ល្អជាទូទៅ ការឃោសនាបំប៉ោងរបស់ភាគីហ្វីលីពីនគឺគ្មានភស្តុតាងពិត និងតឹកតាងខាងបច្ចេកវិទ្យា។
របាយការណ៍បានឱ្យដឹងទៀតថា ចាប់ពីខែមេសា ឆ្នាំនេះមក នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ 9701 ដែលទុកចោលដោយខុសច្បាប់ក្នុងរយៈពេលជាយូរមកនៅដែនសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin របស់ចិន គិតត្រឹមពេលនេះបានជះឥទ្ធិពលអវិជ្ជមានចំពោះបរិស្ថានជុំវិញ។ នៅតាមលំហសមុទ្រជុំវិញបានរកឃើញសំរាមដែលមានស្លាកសញ្ញារបស់ហ្វីលីពីន។ បន្ថែមពីនេះទៀត ពេលក្រុមការងារចិនធ្វើការត្រួតពិនិត្យ បានរងការឃ្លាំមើល និងការរំខានយ៉ាងខ្លាំងពីភាគីហ្វីលីពីនទៀតផង៕