តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បានដាក់សំណើរថវិកាការពារជាតិ ដែលបំបែកកំណត់ត្រា ៨,៥៤ពាន់ពាន់លានយ៉េន (ប្រហែល ៥៩ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២៥ ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។
សំណើកាលពីថ្ងៃសុក្រ គឺជាលើកទីមួយហើយដែលសំណើថវិកាការពារជាតិរបស់ប្រទេសនេះបានកើនលើសចំនួន ៨ពាន់ពាន់លានយ៉េន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់រដ្ឋាភិបាលលើការពង្រឹងសមត្ថភាពយោធារបស់ខ្លួន។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា ថវិកាការពារជាតិ សម្រាប់រយៈពេលសារពើពន្ធដែលចាប់ផ្តើមនៅខែមេសា ផ្តល់ការសង្កត់ធ្ងន់យ៉ាងសំខាន់លើការជំរុញអ្វីដែលគេហៅថា “សមត្ថភាពប្រឆាំង” របស់ប្រទេសជប៉ុន។
ក្រសួងការពារជាតិគ្រោងនឹងបែងចែកថវិកាចំនួន ៩៧០ពាន់លានយ៉េន ដើម្បីបង្កើនសមត្ថភាពការពាររយៈចម្ងាយឆ្ងាយរបស់ប្រទេសជប៉ុន ដែលរួមមានការដាក់ពង្រាយ និងការផលិតទ្រង់ទ្រាយធំនៃមីស៊ីលរយៈចម្ងាយឆ្ងាយផ្សេងៗ។
ទឹកប្រាក់បន្ថែមចំនួន ៣២៣,២ពាន់លានយ៉េន នឹងត្រូវទុកសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្កាយរណបដែលមានគោលបំណងដាក់ពង្រាយផ្កាយរណបតូចៗជាច្រើន ដែលមានសមត្ថភាពចាប់ និងតាមដាននាវាចម្បាំង នាវា និងមីស៊ីល៕
ប្រែសម្រួល ឈូក បូរ៉ា
