បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានច្រានចោលផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការបញ្ជូនអ្នកម៉ៅការអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីថែរក្សាផ្នែករឹងរបស់លោកខាងលិច រួមទាំងយន្តហោះចម្បាំង F-16 ផងដែរ។
ការតស៊ូមតិនិងពិភាក្សាគ្នាដ៏យូរអង្វែង ក្នុងការពិចារណាដាក់ពង្រាយជនស៊ីវិលអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់សេវាផ្នែកប្រព័ន្ធដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវដោយអ្នកគាំទ្របរទេសរបស់ខ្លួន បានកាន់តែខ្លាំងចាប់តាំងពីការប្រគល់យន្តហោះ F-16 ចំនួន ៦គ្រឿង នៃកញ្ចប់ដំបូងដល់អ៊ុយក្រែនកាលពីចុងខែកក្កដា។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានពិនិត្យមើលសំណើដែលចេញមកពីយោធា ប៉ុន្តែចាត់ទុកថាវាមានគ្រោះថ្នាក់ខ្លាំងពេក មន្ត្រីដែលស្គាល់ពីការពិភាក្សាបានប្រាប់ការសម្រេចចិត្តនេះទៅកាន់ក្រុមអ្នកកាសែត។
ប្រភពដដែលបានសរសេរទៀតថាសម្រាប់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនរំពឹងថាសម្ព័ន្ធមិត្តណាតូរបស់ខ្លួននៅអឺរ៉ុបនឹងទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មជួសជុលទាំងនោះទៅលើយន្តហោះដែលរចនាដោយសហរដ្ឋអាមេរិក F-16 ទាំងឡាយដែលនឹងមានវត្តមាននៅអ៊ុយក្រែន។
គួរឲ្យដឹងដែរថាកន្លងមករុស្សីតែងតែប្រតិកម្មនិងគម្រាមចំពោះការប្រើប្រាស់យន្តហោះ F-16 នៅក្នុងជម្លោះនៅអ៊ុយក្រែហើយចុងក្រោយកាលពីខែមីនា ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ការប្រើប្រាស់យន្តហោះចម្បាំង F-16 នៅក្នុងជម្លោះនឹងធ្វើឱ្យពួកគេក្លាយជា គោលដៅស្របច្បាប់ សម្រាប់កងកម្លាំងរុស្ស៊ី ដោយព្រមានថា យន្តហោះនឹងត្រូវវាយប្រហារសូម្បីតែនៅអាកាសយានដ្ឋានក្នុងប្រទេសណាតូ ប្រសិនបើពួកគេប្រតិបត្តិការពីទីនោះ៕
ប្រែសម្រួល៖ ស៊ុនលី