បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានគម្រាមរារាំងការព្យាយាមរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបមិនឲ្យទទួលបានជោជ័យនិងការគាំទ្រឡើយ។
មេដឹកនាំប៉ូឡូញរូបនេះទោះបីជាយ៉ាងណាក្តីបានពន្យល់ថា លុះត្រាណាតែអ៊ុយក្រែនងាកទៅរកការដោះស្រាយទៅនឹងការទាមទាររបស់ទីក្រុង Warsaw ទៅលើករណីនៃការសម្លាប់រង្គាលនៅ Volyn ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ដែលជាការសម្លាប់ជនជាតិប៉ូឡូញជាច្រើនដោយអ្នកជាតិនិយមអ៊ុយក្រែន។
លោក Tusk បានធ្វើការសន្យាបន្ទាប់ពីមានរឿងអាស្រូវនយោបាយដ៏ធំមួយបានកក្រើកប្រទេសប៉ូឡូញ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏មហន្តរាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba ដែលបានធ្វើសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសជាច្រើនអំពីប្រវត្តិសាស្ត្រប៉ូឡូញ និងអ៊ុយក្រែនកាលពីពេលចុងក្រោយ។
Kuleba បានធ្វើការថ្លែងសុន្ទរកថាដែលមិនបានគ្រោងទុកជាមុនកាលពីថ្ងៃពុធខណៈកំពុងនិយាយនៅទីក្រុង Olsztyn ភាគខាងជើងនៃប្រទេសប៉ូឡូញ។
ខណៈពេលដែលសន្យាថានឹងមិនប្រឆាំងនឹងការបំផ្លិចបំផ្លាញដើម្បីជួយយល់ពីការសម្លាប់រង្គាល Volyn អ្នកការទូតបានជំរុញឱ្យប្រទេសទាំងពីរ ទុកប្រវត្តិសាស្ត្រឱ្យអ្នកប្រវត្តិសាស្ត្រ និងមិនជីកយក អំពើអាក្រក់ដែលប៉ូឡូញបានធ្វើចំពោះអ៊ុយក្រែននិងអ៊ុយក្រែនទៅលើជនជាតិប៉ូឡូញឡើយ។
ប្រែសម្រួល៖ ស៊ុនលី