ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះនៅតំបន់ Ossetia ក្នុងទឹកដីរុស្ស៊ី បង្កឲ្យរបួស ៦នាក់

Afp

ម៉ូស្គូ៖ កាលពីថ្ងៃសៅរ៍ មានមនុស្សចំនួន ៦នាក់ បានរងរបួស នៅក្នុងពេលធ្លាក់យន្តហោះ An-2 នៅតំបន់ Ossetia ខាងជើង ។

ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ដោយដកស្រង់សម្តីតំណាងផ្លូវការនៃក្លឹបហោះហើរដែលជាម្ចាស់យន្តហោះនេះថា គ្មាននរណាម្នាក់បាត់បង់ជីវិតនោះទេ ប៉ុន្តែអ្នកដំណើរចំនួន ៦នាក់ បានរងរបួសក្នុងអំឡុងពេលចុះចតនៅសង្កាត់ Prigorodny នៃតំបន់ Ossetia ខាងជើង។

អាជ្ញាធរសង្គ្រោះបន្ទាន់នៅក្នុងតំបន់បានឲ្យដឹងថា អ្នកបើកយន្តហោះបានទាក់ទងទៅក្រុមសេវាជួយសង្គ្រោះ និងបានបញ្ជាក់សារជាថ្មីនូវអ្វីដែលបានកើតឡើងក្រោយពីការចុះចតជួបការលំបាកខ្លាំង ។

កាលពីព្រឹកថ្ងៃសៅរ៍ អាជ្ញាធរគ្រាអាសន្ននៅក្នុងតំបន់របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា យន្តហោះ An-2 បានធ្វើការចុះចតយ៉ាងលំបាកនៅក្នុងតំបន់ Ossetia ខាងជើង ដោយមានមនុស្សចំនួន ១២នាក់ នៅលើយន្តហោះនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top