ព័ត៌មានអន្តរជាតិ

អភិបាលក្រុង ៖ យោធារុស្សីរារាំងប្រតិបត្តិការ វាយប្រហារដោយដ្រូន របស់អ៊ុយក្រែនលើក្រុងមូស្គូ

" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យោងតាមអភិបាលក្រុងលោក Sergey Sobyanin បាននិយាយថា កងការពារដែនអាកាសរុស្ស៊ី បានរារាំងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន លើទីក្រុងមូស្គូនៅពេលយប់ ដោយមិនបណ្តាលឲ្យមានអ្នកស្លាប់ ឬការខូចខាតនៅលើដីនោះទេ។

មន្ត្រីបាននិយាយថាដ្រូន UAVs ទីមួយត្រូវ បានបាញ់ទម្លាក់នៅជិត Podolsk ចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូង នៃទីក្រុងមូស្គូនៅម៉ោងប្រហែល១ និង២០នាទី ព្រឹកថ្ងៃអាទិត្យ ហើយមួយម៉ោងក្រោយមក យន្តហោះគ្មានមនុស្ស បើកមួយទៀត ត្រូវបានបំផ្លាញនៅពេលធ្វើដំណើរទៅកាន់រដ្ឋធានី។

" "

នៅក្នុងការផ្សាយបន្តបន្ទាប់គ្នា ក្នុងរយៈពេលប្រាំមួយម៉ោង Sobyanin បានរាយការណ៍ថាយន្តហោះ គ្មានមនុស្សបើកជាច្រើនត្រូវបានស្ទាក់ចាប់នៅតំបន់ Stupino, Odintsovo, Leninsky និង Ramensky ។

" "

លោក Sobyanin បានបន្ថែមថា យន្តហោះ UAV មួយគ្រឿងទៀត ត្រូវបានគេរាយការណ៍ថា បានព្យាយាមកំណត់ គោលដៅ ទៅលើរោងចក្រ ចម្រាញ់ប្រេង នៅ Kapotnya ដែលជា ស្រុកមួយ នៅភាគអាគ្នេយ៍ទីក្រុងមូស្គូ ដែលល្បីល្បាញខាង ឧស្សាហកម្មប្រេងឥន្ធនៈ ប៉ុន្តែត្រូវបានបាញ់ទម្លាក់ ដោយមិនមានការខូចខាត ឬរបួសនៅលើដីនោះទេ ។

គួរឲ្យដឹងដែរថាប្រទេសអ៊ុយក្រែន ​តែងតែបាន​ព្យាយាម​ម្តងម្កាល​ ដើម្បី​កំណត់​គោលដៅ​រដ្ឋធានី​រុស្ស៊ី ដែល​មាន​ចម្ងាយ​ជាង ៥០០ គីឡូម៉ែត្រ​ពី​ជួរ​មុខ ដោយ​មាន​ការ​ វាយឆ្មក់​តាមរយៈ​ដ្រូនប៉ុន្តែភាគច្រើនដ្រូន UAVs ទាំងនោះត្រូវបានបាញ់ទំលាក់មុន ពេលទៅដល់គោលដៅរបស់ពួកវា៕

ប្រែសម្រួល៖ស៊ុនលី

To Top