ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃអាម៉ាហ្សូន នៅប្រេស៊ីលក្នុង ខែសីហាឡើង ដល់កម្រិតខ្ពស់ រយៈពេល ១៤ ឆ្នាំ

AFP

សៅ ប៉ូឡូ៖ទិន្នន័យ របស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃអាទិត្យថា ចំនួនភ្លើងឆេះ ព្រៃក្នុងតំបន់ ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល សម្រាប់ខែសីហា បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១០ បន្ទាប់ពីគ្រោះរាំងស្ងួត ដែលនឹង កំពុងញាំញីដល់ជីវឧស្ម័ន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ភ្លៀងធ្លាក់កាលពីឆ្នាំមុនមកយឺត និង ខ្សោយជាងធម្មតា ដោយសារគំរូអាកាសធាតុ ត្រូវគេស្គាល់ថា El Nino ត្រូវបានបំផ្លិចបំផ្លាញ ដោយការ ប្រែប្រួលអាកាសធាតុ ដែលទុកឲ្យព្រៃទឹកភ្លៀង ជាពិសេសងាយរង គ្រោះដោយសារភ្លើងឆេះនៅឆ្នាំនេះ។

ទិន្នន័យពីវិទ្យាស្ថានជាតិសម្រាប់ស្រាវជ្រាវអវកាស (Inpe) បានបង្ហាញថា ផ្កាយរណបបានរកឃើញចំណុចក្តៅចំនួន ៣៨,២៦៦ នៅតំបន់ព្រៃ អាម៉ាហ្សូនក្នុងខែសីហា កើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន និងជាចំនួនដ៏ធំបំផុត សម្រាប់ខែនោះចាប់តាំងពីឆ្នាំ ២០១០ មក។

ទិន្នន័យខែសីហាបានឈាន ដល់កម្រិតខ្ពស់រយៈពេល ១៤ ឆ្នាំបានកើតឡើង បន្ទាប់ពីខែមុន ចំណុចក្តៅភ្លើងឆេះព្រៃ នៅតំបន់បានកើនឡើងដល់កម្រិតខ្ពស់ រយៈពេល ២ ទសវត្សរ៍។ ខណៈទិន្នន័យគឺជាសូចនាករលឿន បំផុតនៃស្ថានភាពភ្លើងឆេះព្រៃក្នុងតំបន់ ដែលជារឿយៗឡើង ដល់កំពូលនៅចន្លោះខែសីហា និងខែកញ្ញា វាមិនបង្ហាញពីកម្រិតខ្លាំងនោះទេ ។

ភ្លើងឆេះព្រៃជារឿយៗចាប់ផ្តើមនៅលើកសិដ្ឋានចិញ្ចឹមគោ ដែលអ្នកស្រុកកំពុងបំប្លែងព្រៃទៅជាវាលស្មៅសម្រាប់ចិញ្ចឹមគោ និងក្របី។ ចំណែកខ្យល់ក្តៅ និងរាំងស្ងួតបានបង្កើតលក្ខខណ្ឌដែលភ្លើងអាចរីករាលដាលកាន់តែលឿន ព្រមទាំងឆេះកាន់តែខ្លាំង និងយូរជាងនេះ។ ការកាប់បំផ្លាញព្រៃឈើក៏ បានកាត់បន្ថយសមត្ថភាព របស់ព្រៃឈើក្នុងការផលិតទឹកភ្លៀង និងសំណើមផងដែរ។

លោកស្រី Helga Correa អ្នកឯកទេស ផ្នែកអភិរក្សនៅ WWF-Brasil បាននិយាយក្នុងការវាយតម្លៃដំបូង នៃទិន្នន័យខែសីហាកាលពីសប្តាហ៍មុនថា ភ្លើងឆេះព្រៃត្រូវបានជំរុញ ដោយការរួមបញ្ចូលគ្នានៃអាកាសធាតុ ការប្រែប្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្ស។

លោកស្រីបានបន្តថា តំបន់ដែលយើងបានរកឃើញ ផ្សែងប្រមូលផ្តុំក្នុងខែសីហាស្របគ្នានឹងអ្វីដែលគេហៅថា Arch of Deforestation រួមមានភាគខាងជើងនៃ Rondonia ភាគខាងត្បូងនៃក្នុងតំបន់ព្រៃអាម៉ាហ្សូន និងភាគនិរតីនៃ Para” ។ នេះបង្ហាញថា បន្ថែមពីលើការប្រែប្រួល អាកាសធាតុ និង El Nino ការផ្លាស់ប្តូរការប្រើប្រាស់ដីដែលបង្កើត ឡើងដោយមនុស្សដើរតួនាទីសំខាន់ក្នុងការ កើនឡើងនៃភ្លើងឆេះព្រៃ៕

To Top