កាលពីពេលថ្មីៗនេះ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសហការ ជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ដើម្បីធ្វើការស្ទង់មតិ ចំពោះប្រជាជនអាហ្វ្រិក តាមរយៈវិទ្យាស្ថានផ្សព្វផ្សាយ ទំនាក់ទំនងអន្តរជាតិ យុគសម័យថ្មី ដែលបានរកឃើញថា អ្នកផ្តល់បទសម្ភាន៍ នៅអាហ្វ្រិក ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំ បានទទួលស្គាល់យ៉ាងពេញលេញ ចំពោះគំនិតនិងសមិទ្ធផល នៃការអភិវឌ្ឍទំនើបកម្ម តាមបែបផែនចិន ហើយបានសម្តែងការកោតសសើរខ្ពស់ និងមានសុទ្ធិដិនិយម ចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងទ្វីបអាហ្រ្វិកក្នុងគ្រប់ វិស័យនៅយុគសម័យថ្មី ។
តាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ៩៨,៧ % បានសម្គាល់ថា ប្រទេសចិនជាប្រទេសដ៏ជោគជ័យ , ចំនួន៩៦,១% សម្គាល់ថា ប្រទេសចិនជាប្រទេសដ៏សំខាន់មួយ , ចំនួន៩៦,៧% សង្ឃឹមថានឹងមានឱកាសទៅធ្វើទេសចរណ៍ សិក្សា ឬទស្សនកិច្ចនៅប្រទេសចិននាពេលអនាគត។ ចំនួន ៩៧,១% សម្គាល់ថា សេដ្ឋកិច្ចរបស់ប្រទេសចិន មានភាពរឹងមាំ, ៩៨,២ % សម្តែងការកោតសរសើរ ចំពោះសេដ្ឋកិច្ចរបស់ចិន ដែលរក្សាបាននូវ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស, ៩៥,៨% សម្គាល់ថា សេដ្ឋកិច្ចចិនបានរួមចំណែកយ៉ាងធំធេងក្នុងការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។
លើសពីនេះ មានចំនួន ៩៩% បានសម្តែងការកោតសរសើរ ចំពោះសមត្ថភាពខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន, ៩០,៥% សម្គាល់ថា សមត្ថភាពខាងការច្នៃប្រឌិត របស់ចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយ ៩៧,៨% សម្គាល់ថា បច្ចេកវិទ្យា របស់ប្រទេសចិន បានរួមចំណែកយ៉ាងខ្លាំង ដល់វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិភពលោក ។ ចំនួន ៩៤,៩% សម្គាល់ថា វាមានសារៈសំខាន់ណាស់ ដែលបណ្តាប្រទេសអាហ្វ្រិករក្សា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន ប្រកប ដោយភាពរឹងមាំនិងស្ថិរភាព, ៩០,៤% សម្គាល់ថា ការវិនិយោគរបស់ចិន នៅអាហ្វ្រិក បាននាំមកនូវកាលានុវត្តភាព នៃការអភិវឌ្ឍចំពោះអាហ្វ្រិក ។
ការស្ទង់មតិនេះ បានយកបទសម្ភាសន៍ ជាមួយមនុស្សចំនួន ១០១២៥ នាក់ដែលមកពីប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក ដូចជាប្រទេសកាមេរូន បូតស្វាណា អេហ្ស៊ីប អេត្យូពី ហ្គាណា កេនយ៉ា ម៉ារ៉ុក នីហ្សេរីយ៉ា អាហ្រ្វិកខាងត្បូង និងតង់ហ្សានី ដែលក្នុងនោះ អ្នកផ្តល់បទសម្ភាសន៍ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំមានចំនួន ៣៧១០ នាក់ ៕