ថ្ងៃទី៣ ខែកញ្ញា ជាទិវារំលឹកជ័យជម្នះ នៃសង្គ្រាមប្រយុទ្ធប្រឆាំងហ្វាស៊ីស ពិភពលោក និងទិវារំលឹកជ័យជម្នះ នៃសង្គ្រាមប្រយុទ្ធប្រឆាំង ការឈ្លានពានជប៉ុន របស់ប្រជាជនចិន។ សង្គ្រាមលោកលើកទីពីរ ដែលផ្ទុះឡើងដោយ យោធានិយមជប៉ុន និងហ្វាស៊ីសអាល្លឺម៉ង ជាទំព័រដ៏ខ្មៅងងឹតបំផុត និងសោកនាដកម្មបំផុតក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ ដែលបាននាំមកគ្រោះមហន្តរាយ ដ៏កំណាចមិនធ្លាប់មាន ចំពោះបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិទាំងមូល ។
កាលពីរដូវស្លឹកឈើជ្រុះនៃឆ្នាំ ១៩៣១ ពួកយោធានិយមជប៉ុន បានបំផ្ទុះសង្គ្រាមឈ្លានពានដ៏សាហាវ ចំពោះប្រទេសចិន ដែលទៅដល់កន្លែងនីមួយៗដុតភ្លើង ចាប់រំលោភ ឆក់ប្លន់ ធ្វើការបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ ក្នុងរយ:ពេល ១៤ ឆ្នាំបានបណ្តាលឱ្យប្រជាជនចិនចំនួនជាង ៣៥ សែននាក់បានរងរបួស និងស្លាប់បាត់បង់ជីវិត ។
ចំពោះប្រជាជនចិន បន្ទាប់ពីបន្តទ្រាំប្រយុទ្ធស៊ូស្លាប់អស់ រយ:ពេល ១៤ ឆ្នាំទើបដណ្តើមបានជ័យជម្នះ ដូច្នេះហើយប្រជាជនចិន កាន់តែដឹងច្បាស់ពីគុណតម្លៃ នៃសន្តិភាព ហើយកាន់តែថែរក្សា សន្តិភាព ក៏ដូចជាគោរព ចងចាំនឹករំលឹកពលទាហាន និងរាល់អ្នកតស៊ូ ដែលបានចូលរួមការការពារ ប្រទេសនិងប្រជាជាតិ ។
មានតែការមិនបំភ្លេចប្រវត្តិសាស្ត្រទេ ទើបអាចត្រុះត្រាយ អនាគត។ ជាយូរឆ្នាំមក ដានជើងរបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិនបានទៅដល់គ្រប់ទិសទី ក្នុងចិន ដើម្បីគោរពវិញ្ញាណក្ខន្ធវីរជន ។ កាលពីឆ្នាំ ២០២១ នៅសួនរំលឹកប្រតិបត្តិការតស៊ូប្រយុទ្ធនៅសៀងជាំង នៃមហាដំណើររបស់កងទ័ពក្រហម ដែលស្ថិតនៅភូមភាគ ស្វយ័តជនជាតិជួង Guangxi លោកបានចូលរួមដាក់កម្រងផ្កា ជូនវីរជនកងទ័ពក្រហម ដែលបានពលីជីវិត ។
ក្រោយមក នៅសារមន្ទីរ លោកបានសម្លឹងមើលយ៉ាងយូរដល់គំនូរមួយផ្ទាំងក្រោមចំណងជើងថា «Chen Shuxiang» ។
ក្នុងគំនូរ លោក Chen Shuxiang ទម្រេតខ្លួនលើប្រង់កា ឈាមហូរចេញពីពោះ។ ដើម្បីលាក់បាំងពីកងកម្លាំងសំខាន់ នៃកងទ័ពក្រហមឆ្លងកាត់ទន្លេ លោកឧត្តមសេនីយ៍កង ទ័ពក្រហមរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានសត្រូវចាប់ធ្វើជាឈ្លើយសឹក បន្ទាប់ពីដឹងខ្លួន លោកបានទាញពោះវៀន ចេញពីស្នាមរបួសពោះ ហើយមួលផ្តាច់ដោយបានពលីជីវិតយ៉ាងអង់អាច ក្នុងអាយុត្រឹមតែ២៩ឆ្នាំប៉ុណ្ណោះ ។
« ពិតជាវីរជនមែន! លោក Chen Shuxiang ជាវីរបុរសពលីជីវិតគំរូមួយរូប។ » លោក Xi Jinping បានដកដង្ហើមធំបង្ហាញ នូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ។
ហេតុអ្វីបដិវត្ត នៃប្រទេសចិនដែលអ្នកដទៃយល់ឃើញថា ប្រហែលជាមិនអាចយកឈ្នះ ប៉ុន្តែនៅទីបំផុតបែរជាដណ្តើមបានជ័យជម្នះដ៏ពេញលេញ ? លោក Xi Jinping បានបូកសរុបបែបនេះថា ៖ « ប្រវត្តិសាស្ត្របានប្រកាសនូវទ្រឹស្ដី ដែលមិនអាចកែប្រែបានមួយនោះគឺ យុត្តិធម៌ឈ្នះជានិច្ច ! សន្តិភាពឈ្នះជានិច្ច! ប្រជាជនឈ្នះជានិច្ច ! »