ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ប្រកាសថា គណៈរដ្ឋមន្ត្រីថ្មីត្រូវបានជ្រើសរើស និងស្នើអនុម័តពីព្រះមហាក្សនៅក្នុងសប្តាហ៍នេះ

Xinhua

បាងកក៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃឡង់ដ៏ បានថ្លែងនៅថ្ងៃចន្ទនេះថា  គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃឡង់ដ៏ ត្រូវបានជ្រើសរើស ហើយគួរតែត្រូវបានដាក់ស្នើសម្រាប់ការអនុម័តពីព្រះមហាក្សត្រនៅក្នុងសប្តាហ៍នេះ។

មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលប្រចាំការរបស់លោកស្រីកាលពីមុនបានលើកឡើងថា រដ្ឋាភិបាលថ្មីគួរតែចូលកាន់តំណែងនៅពាក់កណ្តាលខែកញ្ញានេះ ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលដកស្រង់ប្រភពសុំមិនបញ្ចេញឈ្មោះថា គណៈរដ្ឋមន្ត្រីថ្មីត្រូវបានគេរំពឹងថា នឹងរក្សាតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន ប៉ុន្តែទំនងជានឹងឃើញរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីថ្មីចំនួន ១១នាក់។

លោកស្រី Sorawong Thienthong អគ្គលេខាធិការនៃគណបក្សភឿថៃដែលកំពុងកាន់អំណាចរបស់ លោកស្រី Paetongtarn បានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា រដ្ឋាភិបាលថ្មីគួរតែមានចំនួនអាសនៈសភាច្រើនជាងអ្នកកាន់តំណែងមុនបន្តិច។ លោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ជីឈ្មោះសមាជិកគណៈរដ្ឋមន្ត្រីថ្មីនោះទេ។

ក្រោយពីលោក Srettha Thavisin ត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រី ដែលកាន់តួនាទីតិចជាងមួយខែមុន ដោយសារតែដីការបស់តុលាការ គណបក្សប្រជានិយមភឿថៃ បានប្រមូលផ្តុំគ្នាយ៉ាងឆាប់រហ័សដោយទទួលបានការគាំទ្រនៅពីក្រោយមេដឹកនាំដែលគ្មានបទពិសោធន៍របស់ខ្លួនគឺ លោកស្រី Paetongtarn វ័យ ៣៨ឆ្នាំ ដោយសភាជ្រើសរើសលោកស្រីធ្វើជានាយករដ្ឋមន្ត្រី នៅប៉ុន្មានថ្ងៃក្រោយមក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top