KINSHASA៖ លោក Patrick Muyaya អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនរងគ្រោះត្រូវបានរាយការណ៍ពី “ការប៉ុនប៉ងរត់គេច” ពេញមួយយប់នៅពន្ធនាគារកណ្តាល Makala ក្នុងទីក្រុង Kinshasa រដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ (DRC) ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ស្នូរកាំភ្លើងត្រូវបានលាន់ឮអស់រយៈពេលជាច្រើនម៉ោង និងការស្លាប់ត្រូវបានរាយការណ៍នៅក្នុងពន្ធនាគារកណ្តាល Makala កាលពីព្រឹកថ្ងៃចន្ទនេះ។
លោក Muyaya រដ្ឋមន្ត្រីក្រសួងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងរបស់សាធារណរដ្ឋ DRC បានបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺជា “ការប៉ុនប៉ងរត់គេចខ្លួន” ពីពន្ធនាគារ ហើយ “សេវាសន្តិសុខ គឺនៅនឹងកន្លែងដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខឡើងវិញ” ។
រដ្ឋមន្ត្រីបានឲ្យដឹងថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានបង្ហាញនៅពេលក្រោយ ដោយជំរុញឱ្យអ្នកស្រុក Kinshasa រក្សាភាពស្ងប់ស្ងាត់ ។ គាត់បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ចំនួនប្រជាជននៃរដ្ឋធានី Kinshasa ត្រូវបានណែនាំកុំឱ្យមានការភិតភ័យ ។ ព័ត៌មានលម្អិតផ្សេងទៀតនឹងបញ្ជាក់ឲ្យដឹងនៅពេលថ្ងៃ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា