ព័ត៌មានអន្តរជាតិ

Update៖  ទីបំផុតរកឃើញ សាកសពទាំងអស់២២នាក់ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ នៅក្នុងទឹកដីរុស្ស៊ី

AFP

VLADIVOSTOK៖ មន្ត្រីនៅក្នុងតំបន់ បានបញ្ជាក់ឲ្យដឹង នៅថ្ងៃចន្ទនេះថា សាកសពជនរងគ្រោះទាំង ចំនួន២២នាក់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ Mi-8 នៅក្នុងតំបន់ Kamchatka របស់ប្រទេសរុស្ស៊ី ត្រូវបានរកឃើញអស់ហើយ ។
លោក Sergei Lebedev រដ្ឋមន្ត្រីទទួលបន្ទុក ស្ថានការណ៍បន្ទាន់នៃតំបន់ Kamchatka បានលើកឡើងនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា “សាកសពរបស់អ្នកស្លាប់ត្រូវបានរកឃើញ និងប្រគល់ឱ្យអាជ្ញាធរធ្វើកោសល្យវិច្ច័យ ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានបញ្ចប់ផងដែរ” ។

លោកបានសរសេរនៅ លើបណ្តាញសង្គមថា “ឧទ្ធម្ភាគចក្រក្រសួង ស្ថានការណ៍សង្គ្រោះបន្ទាន់របស់រុស្ស៊ី នឹងទៅយកអ្នកជួយសង្គ្រោះចេញពីកន្លែងធ្លាក់យន្តហោះ Mi-8 ដែលដំណើរការដោយ Vityaz-Aero ក្នុងរយៈពេលកន្លះម៉ោង” ។

បំណែកនៃឧទ្ធម្ភាគចក្រ Mi-8 ដែលបានបាត់ចេញពីរ៉ាដា កាលពីថ្ងៃសៅរ៍ ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ នៅតំបន់ជួរភ្នំ Vachkazhets ក្នុងតំបន់ Kamchatka។ មាននាវិកចំនួន៣នាក់ និងអ្នកដំណើរ ១៩នាក់នៅលើយន្តហោះនោះ ។

អាជ្ញាធរបានប្រកាសថា ថ្ងៃអង្គារជាថ្ងៃដែលកាន់ទុក្ខនៅតំបន់ Kamchatka ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top