ព័ត៌មានអន្តរជាតិ

Update៖ព្យុះត្រូពិក Yagi បង្កជាព្យុះភ្លៀង នៅក្នុងប្រទេសហ្វីលីពីន បណ្តាលឲ្យស្លាប់ មនុស្សជាង១០នាក់

AFP

ម៉ានីល៖ ព្យុះត្រូពិចក Yagi បានធ្វើឱ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីនរយៈពេល២ថ្ងៃនៅថ្ងៃចន្ទនេះ បណ្តាលឱ្យមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១១នាក់ស្លាប់ បូករួមទាំងក្មេងស្រីអាយុ៩ខែម្នាក់ផងដែរ ។

ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា ទីក្រុង Naga ភាគខាងកើត ស្ថិតក្នុងចំណោម តំបន់រងគ្រោះខ្លាំងជាងគេ ខណៈព្យុះនេះបានបោកបក់ ចេញពីឆ្នេរសមុទ្ររបស់ខ្លួន ពេញមួយយប់កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមនុស្ស ២នាក់បានស្លាប់ រួមទាំងទារកដែលបានលង់ទឹកស្លាប់ ខណៈគ្រោះទឹកជំនន់ បានបន្តហក់ឡើង ។

លោក Joshua Tuazon មកពីការិយាល័យ សុវត្ថិភាពសាធារណៈ របស់ទីក្រុងបានប្រាប់ ដល់ទីភ្នាក់ងារ AFP ថា “គ្រោះទឹកជំនន់បានឡើងខ្ពស់ជាងកម្ពស់នៅតំបន់ខ្លះ” ដោយបានបន្ថែមថា អ្នកស្រុករាប់រយនាក់ត្រូវបានជួយសង្គ្រោះ ។

មនុស្សជាង៣០០នាក់ នៅតែស្ថិតក្នុងជំរុំជម្លៀស នៅថ្ងៃចន្ទនេះ ដោយមន្ត្រី ក្នុងតំបន់ បានលើកឡើងថា គ្រោះទឹកជំនន់នៅ ក្នុងទីក្រុង ដែលមានមនុស្ស២១០.០០០នាក់បានស្រកយឺត ដោយសារតែជំនោរឡើង ខ្ពស់នៅឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top