ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ព្រមានមិនឲ្យមានការបាញ់ ទំលាក់មីស៊ីលរបស់រុស្ស៊ីឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថាប្លុកNATO មិនចង់ចូលរួមដោយផ្ទាល់នៅក្នុង ជម្លោះជាមួយទីក្រុងមូស្គូទេ។

ការលើកឡើងដែលធ្វើដោយ អ្នកនាំពាក្យប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ដោយនិយាយអំពីការទាមទារពីអ៊ុយក្រែន និងសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសប៉ូឡូញចំពោះបញ្ហានេះ។

ទីក្រុងគៀវបានស្នើម្តងហើយម្តងទៀត នូវអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនឱ្យបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីនៅក្នុងដែនអាកាសរបស់ខ្លួន ខណៈដែលការការពារដែនអាកាសរបស់ខ្លួន កាន់តែចុះខ្សោយទៅហើយនោះ។

អ្នកនាំពាក្យរបស់ប្លុកបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ Europa Pressថា៖ ការទទួលខុសត្រូវរបស់ប្លុក គឺណាតូមិនមែនជាភាគីនៃជម្លោះ ហើយនឹងមិនក្លាយជាភាគីនៃ វាទេប៉ុន្តែវាគឺជាផ្នែកមួយនៃការបង្កើន ការពារឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះ។

ខណៈពេលដែលសមាជិកនីមួយៗ នៃប្លុកមានសិទ្ធិការពារដែនអាកាសរបស់ពួកគេ ពួកគេគួរតែ ពិគ្រោះជាមួយសមាជិកផ្សេងតៀត ឲ្យបានជិតស្និទ្ធបំផុតនៅពេលសម្រេចចិត្តធ្វើអ្វីមួយ អាចប៉ះពាល់ដល់អង្គការណាតូទាំងមូល៕

ប្រែសម្រួល៖ ស៊ុន លី

To Top