ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា ស្វែងរកដីកាចាប់ខ្លួន អតីតបេក្ខជន ប្រធានាធិបតីបក្សប្រឆាំង

AFP

ការ៉ាកាស ៖ ការិយាល័យអគ្គមេធាវី របស់ប្រទេសវេណេស៊ុយអេឡា បានស្វែងរកដីកាចាប់ខ្លួនអតីតបេក្ខជនបក្សប្រឆាំងវេណេស៊ុយអេឡាលោក Edmundo Gonzalez Urrutia ពីបទចោទប្រកាន់ជាច្រើនរួមទាំងការសមគំនិត ការក្តោបក្តាប់អំណាច និងការបំផ្លិចបំផ្លាញ។

ការិយាល័យបានបង្ហោះនៅលើគណនី Instagram របស់ខ្លួននូវលិខិតមួយ ផ្ញើទៅកាន់ចៅក្រម ដែលដឹកនាំសំណុំរឿងពាក់ព័ន្ធនឹងអំពើភេរវកម្ម ដោយរៀបរាប់លម្អិត អំពីបទល្មើសជាច្រើន រួមទាំងការក្លែងបន្លំឯកសារ និងការញុះញង់ប្រឆាំងនឹងច្បាប់ជាដើម។

លោក Gonzalez បានព្រងើយកន្តើយ នឹងការកោះហៅចំនួនបី ដើម្បីបង្ហាញខ្លួនមុនពេលព្រះរាជអាជ្ញាស៊ើបអង្កេតលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

បន្ទាប់ពីចាញ់ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា លោក Gonzalez និងបេក្ខជនប្រធានាធិបតីបក្សប្រឆាំងម្នាក់ទៀតគឺ Maria Corina Machado បានបដិសេធមិន ទទួលស្គាល់ការឈ្នះរបស់ប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ ហើយបានអះអាងថា លទ្ធផលគឺពោរពេញទៅ ដោយភាពមិនប្រក្រតី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top