បរទេស៖ យោងតាមអាជ្ញាធរបារាំងបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់នៅពេលដែលទូកដឹកជនចំណាកស្រុកមួយបានលិចនៅឆ្នេរសមុទ្រ Cap Gris-Nez ភាគខាងជើងប្រទេសបារាំងនៅថ្ងៃអង្គារ។
យោងតាមសារព័ត៍មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា យោងតាមលោក Frédéric Cuvillier អភិបាលក្រុង Boulogne-sur-Mer បានឱ្យដឹងថា មនុស្សជិត ៧០នាក់ នៅលើទូកនោះយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដគឺមិនច្បាស់លាស់។
ក្រុមនាវិកសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្ស ៦៥នាក់។ អ្នកទាំងនោះជាច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវការការថែទាំសុខភាពជាបន្ទាន់៕
