ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កោះហៅ​អ្នកការ ទូត​អង់គ្លេស ជុំវិញ​ទណ្ឌកម្មថ្មីៗនេះ ដែល​ដាក់​ដោយ​ទីក្រុង​ឡុងដ៍

AFP

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅតំណាងទូតអង់គ្លេសកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អង់គ្លេសនាពេលថ្មីៗនេះ លើបុគ្គលបីរូប និងអង្គភាពមួយរបស់អ៊ីរ៉ង់។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង អ្នកការទូតត្រូវបានកោះហៅ ដោយលោក Majid Nili Ahmadabadi នាយកក្រសួង សម្រាប់ប្រជាជាតិអឺរ៉ុប ខាងលិច បន្ទាប់ពីសេចក្តីប្រកាសរបស់ទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទថា ខ្លួនបានដាក់ទណ្ឌកម្មលើលោក Hamid Fazeli, Behnam Shahriari, Abdolfatah Ahvazian និងអង្គភាព ៧០០ នៃកងកម្លាំង Quds នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់។  រដ្ឋាភិបាល​អង់គ្លេស​បាន​ចោទប្រកាន់​បុគ្គល​ទាំងនេះ និង​អង្គភាព​នៃ​សកម្មភាព​គាំទ្រ​ដែល​មាន​គោលដៅ​អស្ថិរភាព​ដល់​អ៊ីស្រាអែល អ៊ីរ៉ាក់ យេម៉ែន លីបង់ អង់គ្លេស និង​ប្រទេស​ដទៃទៀត។

ក្នុង​ជំនួប​នោះ លោក Ahmadabadi បាន​ថ្កោលទោស​ទណ្ឌកម្ម​នេះ ដោយ​អះអាង​ថា ពួកគេ​មាន​ជម្លោះ​ជាមួយ​នឹង​គោល​នយោបាយ​នៃ​ការ​ចូលរួម និង​កិច្ចសហប្រតិបត្តិការ​ដែល​បាន​អះអាង​របស់​រដ្ឋាភិបាល​អង់គ្លេស​ថ្មី។

អ្នកការទូតអ៊ីរ៉ង់ ក៏បានរិះគន់ចក្រភពអង់គ្លេស ចំពោះការគាំទ្ររបស់ខ្លួន ចំពោះសកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន និងការគាំទ្ររបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាម់យ៉ាហ៊ូ ដោយអះអាងថា ទាំងនេះបានរួមចំណែកដល់អស្ថិរភាពក្នុងតំបន់។

សេចក្តី​ថ្លែងការណ៍​បាន​កត់​សម្គាល់​ថា ឯកអគ្គរដ្ឋទូត​អង់គ្លេស​បាន​បញ្ជាក់ថា កង្វល់​របស់​អ៊ីរ៉ង់​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋាភិបាល​អង់គ្លេស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top