ព័ត៌មានអន្តរជាតិ

មនុស្ស ៥១​នាក់​ស្លាប់ និង​២០០​នាក់​ទៀត រង​របួស​ក្នុង​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី លើ​ក្រុង Poltava របស់​អ៊ុយ​ក្រែ​ន

Xinhua

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សយ៉ាងតិច ៥១ នាក់បានស្លាប់ និង ២៧១ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើទីក្រុង Poltava ភាគកណ្តាលអ៊ុយក្រែន។

លោក ហ្សេឡិនស្គី បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា មនុស្សមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក នៃអគារដែលត្រូវបានបំផ្លាញ ហើយប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងនៅតែបន្ត។

ផ្ទាំងពាណិជ្ជកម្ម

ការិយាល័យអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមការស៊ើបអង្កេតបឋម កាំជ្រួចមីស៊ីល Iskander-M របស់រុស្ស៊ីចំនួនពីរគ្រាប់ បានវាយប្រហារស្ថាប័នអប់រំមួយ និងមន្ទីរពេទ្យមួយក្នុងទីក្រុង Poltava ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top