បរទេស៖ សេវាកម្មចារកម្មរបស់ប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារ បានចាត់ទុកប្រទេសចិនថាជា “ការព្រួយបារម្ភផ្នែកចារកម្ម” ហើយបានព្រមានប្រទេសនៅប៉ាស៊ីហ្វិកនេះថាងាយនឹងរងគ្រោះនឹងការជ្រៀតជ្រែកពីបរទេស។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ស្តីពីការគម្រាមកំហែងប្រចាំឆ្នាំ, សេវាស៊ើបការណ៍សន្តិសុខនូវែលសេឡង់ បាននិយាយថា ប្រទេសជាច្រើនកំពុងធ្វើសកម្មភាពអាក្រក់នៅលើប្រទេសរបស់ខ្លួន ហើយបានហៅការប៉ុនប៉ងរបស់ចិនថាជា “បំបែក និងបោកបញ្ឆោត” ។
ជាពិសេស ទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់អង្គការជួរមុខដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមក្នុងស្រុកដើម្បីជំនួសទស្សនៈសហគមន៍ពិតប្រាកដ និងចម្រុះជាមួយនឹងអ្នកដែលយល់ព្រមដោយគណបក្សកាន់អំណាច។
នៅក្នុងឧទាហរណ៍មួយ បណ្តាញព័ត៌មានសហគមន៍ជាភាសាចិនបាននិយាយអំពីចំណុចនិយាយរបស់ទីក្រុងប៉េកាំង។
របាយការណ៍បានបន្តថា៖ «អង្គការជួរមុខទាំងនេះនឹងលេចចេញជាញឹកញាប់ថាមានមូលដ្ឋាននៅសហគមន៍… ប៉ុន្តែការចូលរួមពិតប្រាកដ ទិសដៅ និងប្រភពមូលនិធិ គឺត្រូវបានលាក់បាំង» ។
ភាសានិយាយចំៗខុសពីធម្មតានេះ កើតឡើងនៅពេលដែលរដ្ឋាភិបាលកណ្តាលស្តាំនិយម ដែលទើបនឹងជាប់ឆ្នោតរបស់នូវែលសេឡង់ លំអៀងគោលនយោបាយការបរទេសរបស់ប្រទេសនេះ កាន់តែជិតស្និទ្ធទៅនឹងសម្ព័ន្ធមិត្តលោកខាងលិច៕
ប្រែសម្រួលៈ ណៃ តុលា